ភ្នំពេញ​ក្រោន​ បន្ត​កាន់​កំពូល​តារាងទាំង​​លីក​ U-15​ និង​លីក​ U-17

  • 2014-10-28 15:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​របស់​ភ្នំពេញ​ក្រោន​កំពុង​ធ្វើ​ការ​នាំ​មុខ​ទាំង​លីក​យុវជន​ U-15 និង​លីក​ U-17 គិត​ត្រឹម​សប្ដាហ៍​នេះ​ នៅ​លើ​ទីលាន​សាលា​បាល់​ទាត់​ជាតិ​ទន្លេ​បាទី។

 

លីក​យុវជន​ U-15 បាន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​៧​ហើយ​ ស្រប​ពេល​ដែល​យុវជន​ភ្នំពេញ​ក្រោន​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល​ ក្នុង​នោះ​៦​ប្រកួត​ឈ្នះ​ទាំង​៦​ ស៊ុត​បញ្ចូល​ទី​ដៃ​គូ​បាន​៤៥​គ្រាប់​ និង​របូត​វិញ​ត្រឹម​តែ​១​គ្រាប់​ប៉ុណ្ណោះ​ មាន​១៨​ពិន្ទុ​ក្នុង​ដៃ។ ដោយ​ឡែក​ ក្រុម​សាលា​បាល់​ទាត់​ជាតិ​ និង​អាកាសចរណ៍​ស៊ីវិល​កំពុង​ដេញ​តាម​ពី​ក្រោយ​យ៉ាង​ប្រកិត។ ផ្ទុយ​ពី​នេះ​ក្រុម​បាត​តារាង​ សមាគម​កីឡា​បាល់​ទាត់​ខេត្ត​កណ្ដាល​៦​ប្រកួត​ចាញ់​ទាំង​៦​ ហើយ​ត្រូវ​គេ​បំប៉ោង​សំណាញ់​ទី​១៤១​គ្រាប់​ និង​តដៃ​បាន​ត្រឹម​តែ​១​គ្រាប់​ប៉ុណ្ណោះ។

 

 

​ទៅ​មើល​លីក​យុវជន​ U-17​ វិញ​ គិត​ត្រឹម​សប្ដាហ៍​នេះ​បាន​ឈាន​ដល់​សប្ដាហ៍​ទី​៤​ហើយ​ ខណៈ​ដែល​ U-17 របស់​ភ្នំពេញ​ក្រោន​នៅ​តែ​នាំ​មុខ​គេ​ដដែល​ ដោយ​៤​ប្រកួត​ឈ្នះ​ទាំង​៤​ ស៊ុត​បញ្ចូល​ទី​គេ​បាន​ដល់​ទៅ​៥៧​គ្រាប់​ ហើយ​គេ​ស៊ុត​វិញ​ត្រឹម​តែ​២​គ្រាប់​ប៉ុណ្ណោះ​ មាន​១២​ពិន្ទុ​ពេញ។ ដោយ​ឡែក​ ចម្ការ​កៅស៊ូ​បឹង​កេត​ ៤​ប្រកួត​ ឈ្នះ​២​ ស្មើ​១​ និង​ចាញ់១​ រីឯ​អាកាសចរណ៍​ស៊ីវិល​៤​ប្រកួត​ដូច​គ្នា​ដែរ​ឈ្នះ​១​ ស្មើ​១​ និង​ចាញ់​២។ ក្រុម​បាត​តារាង​បង​ប្អូន​មិន​ដែល​ស្គាល់​ជ័យ​ជម្នះ​ទាល់​តែ​សោះ​ ហើយ​ជំពាក់​គ្រាប់​បាល់​គេ​រហូត​ដល់​ទៅ​៧៨​គ្រាប់។

 

អត្ថបទ៖ អៀង សូទ្រី

អត្ថបទថ្មី