Hummels មិនទាន់​ហ៊ានសម្រេច​ពី​អនាគត​នៅ Dortmund

  • 2016-04-22 21:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mats Hummels បាន​ឲ្យ​ដឹង​ថាខ្លួន​នឹងសម្រេច​ចិត្ត​ពីអនាគត ​នៅ​ពេល​ក្រោយ ថា​តើ​គួរ​​បន្ត​នៅ Borussia Dortmund ឬ​ចាកចេញ។

 

 

 

ខ្សែ​ការពារ​សញ្ជាតិ​អាល្លឺម៉ង់​ដែល​ទើប​ជួយ Dortmund ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រពាន​រង្វាន់​ DFB-Pokal ក្រោយ​​ឈ្នះ Hertha Berlin មាន​ជម្រើស​ដើម្បី​បន្ត​នៅ​ទឹកដី Westfalenstadion បើ​សិន​ព្រម​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប មុន​ពេល​កុងត្រា​ចាស់​ផុត​កំណត់​នៅ​ចុង​រដូវ​កាល។

 

ប្រធាន​ក្រុម​វ័យ​២៧ឆ្នាំ​ បច្ចុប្បន្ន​មាន​ក្លឹប​ជាច្រើន​​តាម​ទាក់ទង​ក្នុង​នោះ មាន​ដូចជា Arsenal, Manchester United, Barcelona និង Liverpool ដែល​មាន​លោក Klopp អតីត​អ្នក​ចាត់​ការ​របស់​គេ​នៅ​ទីនោះស្រាប់​។ ឆ្លើយតប​កិច្ច​សម្ភាសន៍ Hummels ប្រាប់​ថា​​ខ្លួន​បាន​កំណត់​ពេលវេលា​ដើម្បី សម្រេច​ចិត្ត​រួចរាល់​ហើយ ​តែ​ពេលនេះ​នៅ​មិន​ទាន់​អាច​ប្រាប់​បាន​នៅ​ឡើយ៕

 

 

 

 

ចុច​អាន៖ Floyd ប៉ាវ​មិត្តភ័ក្ដិ​២០នាក់​ដើរ​លេង​ជុំវិញ​ពិភពលោក

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Goal