LG G5 កាមេរ៉ា​ភ្លោះ​​ ដាក់​លក់​​នៅ​កម្ពុជា​ធូរ​ថ្លៃ​ជាង S7

  • 2016-04-25 21:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG G5 ដែល​ជា​កំពូល​ស្មាតហ្វូន​​មាន​​រាង​និង​បច្ចេកវិទ្យា​​ប្លែក បាន​មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ ដោយ​តម្លៃ​ដាក់​លក់​ធូរ​ថ្លៃ​ជាង Galaxy S7 ដល់​ទៅ ៣០ដុល្លារ។

 

 

ភាព​លេចធ្លោ​សម្រាប់ LG G5 គឺ​ថ្ម​របស់​វា អាច​ដោះ​ចេញ​តាម​ផ្នែក​ខាង​ក្រោម​នៃ​ទូរសព្ទ ប្លែក​ពី​ស្មាតហ្វូន​ទូទៅ។ ក្រៅ​ពី​ដោះដូរ​ថ្ម​បាន ផ្នែក​ខាង​ក្រោម​របស់ LG G5 អាច​ភ្ជាប់​ជាមួយ​ឧបករណ៍ LG Cam Plus ដែល​មាន​មុខងារ​ជា​ច្រើន​សម្រាប់​ជំនួយ​ដល់​ការ​ថត​រូប និង HI FI Plus សម្រាប់​បទ​ពិសោធន៍​ស្ដាប់​តន្ត្រី​លើ​ទូរសព្ទ​ប្លែក​មិន​ធ្លាប់​មាន។

 

លើស​ពី​នេះ បច្ចេកវិទ្យា​អេក្រង់​ដែល LG ទើប​បំពាក់​​ស្រដៀង​គ្នា​នឹង S7/S7 Edge នោះ​គឺ Always-on Display ដែល​អាច​បង្ហាញ​ព័ត៌មាន​​នៅ​ពេល​ទូរសព្ទ​ជាប់​សោ ដូចជា ម៉ោង ប្រតិទិន និង Notification ផ្សេងៗ គួប​ផ្សំ​នឹង​រូបភាព Background មាន​ចលនា ។

 

លក្ខណៈ​សម្បត្តិ LG G5៖

 

@អេក្រង់៖ ៥,៣អ៊ីញ និង Resolution កម្រិត 1440 x 2560 pixels @កាមេរ៉ា​ក្រោយ​ភ្លោះ៖ កាមេរ៉ា​ទី ១ ទំហំ 16MP, ទី២ ទំហំ 8MP និង Flash ប្រភេទ LED @កាមេរ៉ា​មុខ៖ 8MP @Memory៖ 32GB (អាច​បន្ថែម microSD Card បាន 200GB) និង RAM ទំហំ 4GB @ថាមពល​ថ្ម៖ Li-Ion ទំហំ 2800mAh @តម្លៃ៖ ៦៥០ដុល្លារ៕

 

 

 

 

 

តាម​ដាន​​​ព័ត៌មាន​​​ពី LG ចុច​​លើ​ Link ខាង​ក្រោម៖ 

 

អត្ថបទ៖ ប៉ែត ផាន់និត