តួ​ Stunt ហូលីវូដ​ឈាម​ជ័រ​ខ្មែរ​ក្នុង​រឿង Lucy មក​​ថត​ភាពយន្ត​នៅកម្ពុជា​

  • 2016-04-28 13:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ Stunt ហូលីវូដ​មាន​ដើម​កំណើត​ខ្មែរ-បារាំង Jean-Paul Ly បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ម្ដង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​នេះ​ ដើម្បី​ចូលរួម​សម្ដែង​ភាពយន្ត​ជា​លើក​ដំបូង​លើ​​ទឹក​ដី​កំណើត​របស់​ ឪពុក-​ម្ដាយ ខ្លួន។

 

 

រឿង​ថ្មី​នោះ​មាន​ចំណង​ជើង​ថា "Jail Break" ជា​វណ្ណកម្ម​ថ្មី​របស់​ផលិតកម្ម​ "កង​ចក្រ​ភាពយន្ត" ហើយ Jean-Paul Ly គឺ​ជា​តួ​ឯក​ក្នុង​រឿង​នោះ​តែ​ម្ដង។ "ខ្ញុំ​​រំភើប​មែន​ទែន​ដែល​បាន​សហការ​ជាមួយ​កម្ពុជា​ នេះ​ជា​លើក​ទី​៥​ហើយ​ លើក​នេះ​ខ្ញុំ​មក​រយៈ​ពេល​បី​ខែ​ដើម្បី​ថត​រឿង​នេះ​ ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ការ​គាំទ្រ​ច្រើន​ពី​បង​ប្អូន​ខ្មែរ​នៅ​ក្នុង​និង​ក្រៅ​ស្រុក"៕

 

 

Jean-Paul Ly ​ជា តារា​សម្ដែង​ឈុត​គ្រោះថ្នាក់​ (Stunt) ​​​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​កើត​នៅ​ទីក្រុង​ Lyon ​ប្រទេស​បារាំង​បាន​សាង​កេរ្តិ៍ឈ្មោះ​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ ក្នុង​ភាពយន្ត​ហូលីវូដ​ល្បីៗ​ដូចជា​រឿង​ “Lucy”,​ “Snow White and the Huntsman” និង​ “Street Fighter Assassin’ Fist” ​ជា​ដើម។

 

 

សូម​ទស្សនា​បទ​សម្ភាសន៍​​របស់​លោក Jean-Paul Ly៖

 

 

អត្ថបទ៖ SAMEDY​

អត្ថបទពេញនិយម