ដៃគូ ខាន់ ជែមស៍ គ្មានមហិច្ឆតាក្នុងវិស័យសិល្បៈ
- 2016-04-29 16:43:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃគូ ខាន់ ជែមស៍ គ្មានមហិច្ឆតាក្នុងវិស័យសិល្បៈ
ចន្លោះមិនឃើញ
MC Bull ដៃគូ លោក ខាន់ ជែមស៍ ថ្លៃងមកកាន់ Sabay ថាប្រឡូកក្នុងវិស័យសិល្បៈនេះ លោកគ្មានគោលបំណងអ្វីធំឡើយ គឺកើតចេញពីការស្រលាញ់ និងនិស្ស័យតែប៉ុណ្ណោះ។
"ខ្ញុំគ្មានគោលបំណងអ្វីនោះទេ អ្វីដែលខ្ញុំធ្វើគ្រាន់តែ និស្ស័យ និងការស្រលាញ់ចូលចិត្ត របស់ខ្ញុំប៉ុណ្ណោះ"។
មកដល់ពេលនេះ បទដែលលោកនិពន្ធ និងច្រៀងជាមួយ ខាន់ ជែមស៍ មានចំនួន៤បទ "អូនស្អាតដោយសារភ្លើង" "ស្អាត Baby” "អូនរាំពីមុខបងរាំពីក្រោយ" "បើកទ្រង់ទ្រាយធំ តាមរកស្នេហ៍ស្មោះ"។ ទាក់ទងនឹងការចូលក្នុងផលិតកម្មសាន់ដេ តារារ៉េបមានស្រុកកំណើតមកពីកំពង់ចាម ប្រាប់ថា មិនមានកុងត្រាឡើយ ព្រោះលោកត្រូវនិពន្ធភ្លេងលក់នៅខាងក្រៅ។
វណ្ណ ពិសិដ្ឋ ហៅ MC Bull បាននិយាយថា “ខ្ញុំមានទេពកោសល្យខាង Rap តាំងពីនៅតូច តែខ្ញុំក៏មាននិស្ស័យខាងកំប្លែង ហើយខ្ញុំដាក់ប្រលងនៅ MYTV ហើយខ្ញុំបានធ្លាក់នៅជុំផ្ដាច់ព្រ័ត្រ គឺវគ្គទី ៦ កាលពីឆ្នាំ ២០១៤ ម្ល៉េះបង"។
មិនត្រឹមចាប់ដៃគូរ៉េបជាមួយ ខាន់ ជែមស៍ ម្នាក់ប៉ុណ្ណោះទេ Mc Bull អះអាងថា នៅមានបទចម្រៀងបន្តបន្ទាប់ទៀត ដែលតម្រូវឲ្យលោកចាប់ដៃគូជាមួយ សុខ ស្រីនាង យូរី លីនដា ជាដើម៕
អត្ថបទ៖ ថា ម៉ាលីដា