ក្រុមហ៊ុននៅ​​​ពី​ក្រោយកម្មវិធី “American Idol” ប្រកាស​ក្ស័យធន

  • 2016-04-29 17:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​កម្សាន្ត​របស់​អាមេរិក Core Media Group ដែល​ជា​អ្នក​ផលិត​កម្មវិធី​ប្រឡង​ចម្រៀង​ “American Idol” បាន​ប្រកាស​ក្ស័យធន​កាល​ពី​ម្សិលមិញ ដោយ​សារ​បំណុល​​ជុំទិស។

 

 

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក​បាន​ដាក់​ពាក្យ​សុំ​ការ​ការពារ​សម្រាប់​ការ​​ក្ស័យធន​ជំពូក​ទី​១១​ បន្ទាប់​ពី​មាន​បំណុល​ជាប់​ខ្លួន​ដល់​ទៅ​ ៣៩៨​លាន​ដុល្លារ ដោយ​ម្ចាស់​បំណុល​មាន​ដូច​ជា​ លោក Simon Fuller (​អ្នក​ផលិត​កម្មវិធី American Idol ) , Marc Graboff អតីត​នាយក​ប្រតិបត្តិ​ Core Media , ក្រុមហ៊ុន​ Sony Music Entertainment និង CBS ជា​ដើម។

 

​​​​Simon Fullerបាន​ទាមទារ​ឲ្យ​ Core Media Group សង​លុយ​ខ្លួន​ភ្លាម​ៗ​ចំនួន​ជិត​៣,៤​លាន​ដុល្លារ​ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កម្សាន្ត​​នេះ​ប្រកាស​ក្ស័យធន​តែម្ដង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី THR ។ តាម​សារ e-mail អ្នក​តំណាង Core Media​បាន​ផ្ញើ​ឲ្យ​គេហទំព័រ Fortune ​បាន​ប្រាប់​មូលហេតុ​ថា ​កំណែ​ទម្រង់​តាម​ច្បាប់​ជំពូក​ទី​១១​នេះ​នឹង​ជា​ចំណុច​ល្អ​​អាច​ជួយ​ក្រុមហ៊ុន​​ទៅ​អនាគត​ដើម្បី​ប្រឹងប្រែង​ងើប​ឈរ​​រក​ប្រាក់​ដើម្បី​សង​បំណុល៕

 

 

ចុចអាន៖កម្មវិធី​ទូរទស្សន៍​ពិភព​លោក​​​ដ៏​ពេញ​និយម​ទាំង​១០

 

ប្រែសម្រួល​៖ ហេង សុធារិទ្ធិ ប្រភព៖  fortune