F5 ដំណោះស្រាយបច្ចេកវិទ្យាថ្មីសម្រាប់សហគ្រាសអាជីវកម្ម
- 2016-04-30 13:00:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
F5 ដំណោះស្រាយបច្ចេកវិទ្យាថ្មីសម្រាប់សហគ្រាសអាជីវកម្ម
ចន្លោះមិនឃើញ
F5 ជាដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យាថ្មីសម្រាប់ការផ្លាស់ប្តូរ Data Center និងការកាត់បន្ថយហានិភ័យលើ Application Word ដែលទើបត្រូវបានណែនាំសម្រាប់សហគ្រាសអាជីវកម្មនៅកម្ពុជា។
លោក តាំង បូរ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន First Cambodia ឲ្យដឹងថា F5 ផ្តល់ដំណោះស្រាយទាំងស្រុងទៅលើប្រព័ន្ធសុវត្ថិភាពការផ្លាស់ប្តូរ Data Center និងការជួយកាត់បន្ថយហានិភ័យលើ Application Word។
លោក តាំង បូរ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន First Cambodia
លោកថា សហគ្រាស និងបណ្តាធនាគារជាច្រើនកំពុងស្វែងរកបច្ចេកវិទ្យាថ្មី ដែលកាត់បន្ថយការចំណាយពេលវេលា ការបង្កើនប្រសិទ្ធភាពលើអាជីវកម្មនិងការកាត់បន្ថយហានិភ័យផ្សេងៗ។ ហេតុនេះប្រព័ន្ធដំណោះស្រាយ F5 ឆ្លើយតបទៅនឹងការផ្លាស់ប្ដូរ និងរីកចម្រើនក្រុមហ៊ុនអាជីវកម្មនានាជាពិសេសស្ថាប័នហិរញ្ញវត្ថុ ដែលត្រូវការប្រព័ន្ធដំណោះស្រាយបច្ចេកវិទ្យាគួរឲ្យទុកចិត្ត និងមានសុវត្ថិភាពខ្ពស់។
យ៉ាងណាលោកក៏ទទួលស្គាល់ពីការប្រកួតប្រជែង ក្នុងពេលមានប្រព័ន្ធបច្ចេកវិទ្យាជាច្រើនកំពុងប្រើប្រាស់។ លោកថា ការប្រជែងគ្នាចៀសមិនផុតប៉ុន្តែលោកជឿថាអតិថិជននឹងអាចស្វែងរកជម្រើសដ៏ល្អ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាដែលអាចសម្រួលលើការដំណើរការអាជីវកម្មរបស់ពួកគេមានប្រសិទ្ធភាព។ ណាមួយលោកថា ដោយសារតែមានការគាំទ្រពីដៃគូក្នុងស្រុក ដែលនឹងជួយឲ្យអតិថិជនមានទំនុកចិត្តនៅពេលមានបញ្ហាប្រើប្រាស់ ដែលអាចរកដំណោះស្រាយទាន់ពេលវេលា។
អត្ថបទ៖ ប៊ុណ្ណារ៉ា