CagePitch ​ចេញ​បទ​ថ្មី​​ហើយ!

  • 2016-05-02 17:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម CagePitch ម្ចាស់​ជយ​លាភី The Mic Cambodia រដូវ​កាល​ទី​១ បាន​ចេញ​បទ​ថ្មី​​ជា​ផ្លូវ​ការ​ហើយ ​​​ដែល​មាន​ចំណង​ជើង​ថា "ព្រោះ​គេ​គ្មាន​បេះ​ដូង"។

 

(ក្រុម CagePitch )

 

វិសុទ្ធ ដែល​ជា​ប្រធាន​ក្រុម​បាន​លើក​ឡើង​ថា "​បទ​ហ្នឹង​ខ្ញុំ​សរសេរ​តាំង​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ​ហើយ​យើង​ចំណាយ​ពេល​ប្រមាណ​ជា​ជិត​ពីរ​ខែ​នៅ​ក្នុង​ស្ទូឌីយោ​ទៅ​លើ​បទ​ថ្មី​ហ្នឹង"។

​​

(រូបភាព ហ្វេសប៊ុក CagePitch)

 

CagePitch បាន​បន្ថែម​ថា ខ្លួន​សូម​អភ័យ​ទោស​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់​ដែល​រង់​ចាំ​បទ​ថ្មី​នេះ ​ព្រោះ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ចេញ​ មូលហេតុ​ដោយ​សារ​ពួកគេ​ចង់​បាន​បទ​ចម្រៀង​មួយ​ដែល​​មាន​គុណភាព ​ទើប​ត្រូវ​ការ​ពេល​វេលា​ច្រើន​ក្នុង​ការ​ពិនិត្យ​​និង​កែ​តម្រូវ​បែប​នេះ៕

តោះ...!!! ស្ដាប់​បទ​ថ្មី​របស់​ ​CagePitch ទាំង​អស់​គ្នា៖

 

 

អត្ថបទ៖ SAMEDY

អត្ថបទថ្មី