កុក បូរីស៖ យើងបង្កើតកំហុសតែមួយ ធ្វើអោយក្រុមបាត់បង់ ៣ពិន្ទុ
- 2016-05-03 16:34:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុក បូរីស៖ យើងបង្កើតកំហុសតែមួយ ធ្វើអោយក្រុមបាត់បង់ ៣ពិន្ទុ
ចន្លោះមិនឃើញ
ខ្សែការពាររបស់ក្លឹបភ្នំពេញក្រោន កុក បូរីស បាននិយាយក្រោយចាញ់ការប្រកួតទល់នឹង បឹងកេតអង្គរ ថាក្រុមរបស់ខ្លួនបង្កើតកំហុសតែមួយគត់ធ្វើអោយបាត់បង់ ៣ពិន្ទុ ។
ខ្សែការពារកូនកាត់ខ្មែរ-បារាំង និងជាប្រធានក្រុមក្លឹបជើងឯកលីគកំពូលកម្ពុជា៦សម័យ ភ្នំពេញក្រោន បានលើកឡើងថាក្រុមរបស់លោកមានសមត្ថភាពឈ្នះការប្រកួតបាន ពីព្រោះមានទម្រង់លេងប្រសើរជាង បឹងកេត។ តែអ្វីដែលធ្វើអោយក្រុមលោកចាញ់ការប្រកួតនោះ គឺដោយសារតែក្រុម បានបង្កកំហុសតែមួយគត់បណ្ដាលមានបាល់ហ្រ្វីឃីតនៅជិតតំបន់គ្រោះថ្នាក់ ហើយពួកគេ (បឹងកេត) ក៏បានស៊ុតបញ្ចូលទីនៅពេលនោះ។
ទន្ទឹមនឹងនេះ បូរីសក៏បានទទួលស្គាល់ថាក្រុមបឹងកេតពិតជាលេងល្អ ហើយអាចនិយាយបានថាជាក្លឹបល្អជាងគេនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ព្រោះពួកគេមានកីឡាករល្អ មានទាំងបទពិសោធន៍និងបច្ចេកទេសខ្ពស់ក្នុងការលេងបាល់៕
អត្ថបទ៖ មួន សុគន្ធតារា