Changjo របស់​ក្រុម Teen Top បាន​តំណែង​តួ​ឯក​ក្នុង​រឿង​ភាគ​ដំបូង

  • 2014-10-27 22:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក Changjo របស់​ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​ត្បូង Teen Top នឹង​ចាប់​ផ្ដើម​អាជីព​សម្ដែង​របស់​ខ្លួន ដោយ​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍ MBC មាន​ចំណង​ជើង​ថា "Sweden Laundry”។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ផលិតករ​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា។

 

“Sweden Laundry” គឺ​ជា​រឿង​ភាគ​បែប​អភិនីហារ​អំពី​នារី​ម្ចាស់​ហាង​បោកអ៊ុត​ម្នាក់​ដែល​មាន​សមត្ថភាព​ពិសេស​អាច​មើល​ឃើញ​ពី​ទុក្ខ​ព្រួយ​ក្នុង​ខ្លួន​របស់​មនុស្ស​បាន។ ក្នុង​រឿង​នេះ Changjo នឹង​ដើរ​តួ​ឯក​ជា​​មួយ​ តារា​សម្ដែង​ស្រី Song Ha Yoon។

 

អ្នក​ដឹកនាំ​រឿង Jung Hwan Seok បាន​បញ្ជាក់​ថា​លោក​ចង់​បាន​តួ​ថ្មី​ដែល​អាច​បញ្ចូល​មនោសញ្ចេតនា​ជ្រៅ​ត្រូវ​នឹង​ចរិត​របស់​តួ​អង្គ​ក្នុង​រឿង។ លោក​បាន​និយាយ​​ថា លោក​ពេញ​ចិត្ត និង​ចាប់​អារម្មណ៍​ការ​សម្ដែង​របស់​ Changjo នៅ​ពេល​គេ​សម្ដែង​សាក​ខ្លាំង​ណាស់។​​

 

សម្រាប់​ការ​សម្ដែង​លើក​ដំបូង​នេះ តារា​វ័យ ១៨​ឆ្នាំ Changjo បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា "នេះ​គឺ​ជា​រឿង​ដំបូង ដូច្នេះ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យ​មែន​ទែន ប៉ុន្តែ​ក្រុមការងារ​តែង​លើក​ទឹក​ចិត្ត និង​យក​ចិត្ត​ទុក​ដាក់​ជួយ​ខ្ញុំ​រហូត។ ខ្ញុំ​ចង់​បង្ហាញ​សមត្ថភាព​ និង​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព"។

 

រឿង "Sweden Laudry” នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ចុង​ខែ​វិច្ឆិកា ខាង​មុខ​នេះ ៕

 

អានអត្ថបទ៖ Jessica លេច​មុខ​ជាមួយ​កំពូល​តារា​ចិន និង​ហូលីវូដ ក្រោយ​ចេញ​ពី SNSD

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖soompi
អត្ថបទថ្មី