DJ ខេក គ្រោងបញ្ចេញ Original Song ៥ បទ
- 2016-05-12 14:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
DJ ខេក គ្រោងបញ្ចេញ Original Song ៥ បទ
ចន្លោះមិនឃើញ
DJ ខេក បាននិយាយប្រាប់ Sabay ថា លោករួមជាមួយ DJ មួយក្រុម មកពីក្រៅប្រទេស គ្រោងផលិត Original Song រ៉េបបែប DJ ជាភាសាខ្មែរ ហើយគ្រោងចេញសាកល្បងចំនួន៥បទ ក្នុងពេលឆាប់នេះ។
ក្រុម DJ បរទេសដែលមកចូលរួមធ្វើបទចម្រៀងជាមួយ ឌីជេ ខេក ត្រូវបានលោកបញ្ជាក់ថា ជាជនជាតិអាមេរិក និងដាណឺម៉ាក ដែលត្រូវជាមិត្តភ័ក្ដិ និងជាដៃគូពាណិជ្ជកម្ម។ លោកបានបន្តថា ក្រុមតារាចម្រៀងរបស់លោកមាន៥នាក់ ដែលអ្នកទាំងនោះ ជាកូនសិស្សក្នុងក្រុមអាពីងបឹងកំប្លោក ហើយបច្ចុប្បន្នកំពុងតែមមាញឹកក្នុងការធ្វើបទចម្រៀង ។
DJ ខេក មិនបានប្រាប់ឈ្មោះបទចម្រៀង និងពេលវេលា ដែលក្រុមរបស់ខ្លួនត្រៀមបញ្ចេញឡើយ ប៉ុន្តែ DJ រូបនេះរំពឹងថា ក្រោយពីចេញទៅលើទីផ្សារ បទចម្រៀងទាំងនោះនឹងមានការគាំទ្រជាក់ជាមិនខាន ស្របពេលដែលប្រទេសកម្ពុជាកំពុងតែ ងាកមកគាំទ្រ Original Song។
DJ ខេក ក្រៅពីការងារសិល្បៈ បច្ចុប្បន្នលោកមានក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ទទួលរៀបចំកម្មវិធីកម្សាន្តផ្សេងៗ ក៏ដូចជាផលិតស្ប៉តពាណិជ្ជកម្មជាដើម។ តាមការលើកឡើង កន្លងមក លោកធ្លាប់ធ្វើ Original Song រ៉េបបែប DJ នេះ បាន១បទហើយ ដែលបទនោះ គឺជា បទចម្រៀងផ្សាយពាណិជ្ជកម្មឲ្យទូរសព្ទមួយ ដោយបទចម្រៀងនោះ លោកបានវាយតម្លៃថា មានកាគាំទ្រច្រើន ពីម្ចាស់ក្រុមហ៊ុន ក៏ដូចជាទស្សនិកជនទាំងឡាយ ៕
អត្ថបទ៖ ខុត សីហា