៣យ៉ាង សាមញ្ញៗពី សុខ ពិសី
- 2016-05-12 15:51:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣យ៉ាង សាមញ្ញៗពី សុខ ពិសី
ចន្លោះមិនឃើញ
ក្នុងនាមជាតារាល្បីម្នាក់ អ្នកគាំទ្រតែងចង់ដឹងថា ការរស់នៅប្រចាំថ្ងៃរបស់ Idol ពួកគេមានសកម្មភាពបែបណាខ្លះ? យ៉ាងណាមិញថ្ងៃនេះ សុខ ពិសី បានបង្ហើបពីជីវភាពរស់នៅប្រចាំថ្ងៃសាមញ្ញៗ ៣យ៉ាងជាមួយក្រុមគ្រួសារ ក្នុងនោះ នាងអះអាងថា មិនខុសពីប្រិយមិត្តប៉ុន្មានទេ។
សកម្មភាពសាមញ្ញៗទាំង ៣យ៉ាងខាងក្រោមនេះ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ បញ្ជាក់ថា ជាអ្វីដែលនាងចូលចិត្ត និងតែងតែធ្វើជាប្រចាំ៖
ទី១ "ម្ហូប" ដែលនាងចូលចិត្ត គឺទឹកគ្រឿង ប៉ុន្តែទោះយ៉ាងណា នាងបញ្ជាក់ថា ម្ហូបអ្វីក៏អាចទទួលទានបាន បើសិនជាក្រុមគ្រួសារនាងរៀបចំ៖ "រឿងម្ហូបបងមិនរើសច្រើនទេ អីក៏បាន តែក្នុងនោះបងចូលចិត្តរបៀបម្ហូបខ្មែរ ដូចជា ទឹកគ្រឿងជាដើម"។
ទី២ "កីឡា" ចូលចិត្តហាត់ Yoga ជាងគេ ព្រោះវាជួយឲ្យរាងស្អាត និងមានសុខភាពល្អ។
ទី៣ "តំបន់កម្សាន្ត" សម្រាកពីការងារ ពិសី បា្រប់ថាចូលចិត្តទៅសមុទ្រ និងតំបន់ដែលមានប្រាង្គប្រាសាទ ដូចជានៅខេត្តសៀមរាបជាដើម៖ "សមុទ្រ និង តាមប្រាសាទ ជាកន្លែងដែលខ្ញុំចង់ទៅ ជាពិសេសជាមួយក្រុមគ្រួសារតែម្តង"៕
ចុះប្រិយមិត្តវិញ...?
អត្ថបទ៖ ថា ម៉ាលីដា