IQ ជា​ក្រុម​ខ្លាំង​ Dota 2 តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​

  • 2016-05-19 15:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​​ក្រុម​ខ្លាំង​លើ​វិញ្ញាសា​​កីឡា​អេឡិចត្រូនិក​ Dota 2 ​តំណាង​ឲ្យ​កម្ពុជា​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ ASEAN Games for eSports 2016 នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ចប់​ហើយ​ដោយ​បាន​ទៅ​ក្រុម​ IQ។

 

 

ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​កាល​ពី​ម្សិល​មិញ​ ក្រុម​ IQ បាន​យក​ឈ្នះ​​​ក្រុម Sky ដោយ​លទ្ធផល​ ២-០។ ការ​ប្រកួត​នេះ​មាន​ក្រុម​ចូល​រួម​តែ​២​ក្រុម​ប៉ុណ្ណោះ​ដោយ​សារ​តម្រូវ​ឲ្យ​ក្រុម​ដែល​ចូល​រួម​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​ជា​ចាំ​បាច់។ ការ​ប្រកួត​នេះ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ពី​​ហាង​អ៊ីនធឺណេត​ Emipre ​ផង​ដែរ។

 

ក្រុម​ IQ នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​សម្រាប់​ប្រភេទ​កីឡា​អេឡិចត្រូនិក​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​កីឡា​ E-Sports អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេសី​ដែល​មាន​ឈ្មោះ​ថា​ ASEAN Games for eSports 2016។ ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​មាន​ប្រទេស​ចូល​រួម​ចំនួន​៧​គឺ​ផ្ទះ​ម៉ាឡេស៊ី​ សិង្ហបុរី​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ ថៃ​ វៀតណាម​ និង​កម្ពុជា​ ដែល​​​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​ឧសភា ខាង​មុខ​នេះ៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​​

អត្ថបទពេញនិយម