អត្ថប្រយោជន៍របស់ទឹករំអិល ដែលមិននឹកស្មានដល់
- 2016-05-19 17:47:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍របស់ទឹករំអិល ដែលមិននឹកស្មានដល់
ចន្លោះមិនឃើញ
ការប្រើទឹករំអិលជាជំនួយក្នុងពេលរួមភេទមិនត្រឹមតែផ្តល់ភាពសុខស្រួលប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយហានីភ័យផ្សេងៗដែលអាចកើតមានឡើងអំឡុងពេលប្រតិបត្តិការថែមទៀត។
ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹករំអិលដែលយើងនឹកស្មានមិនដល់៖
១.ការពារការដាច់រហែកនៃស្រោម និងបង្កើនសមត្ថភាពលើគ្រែ ការបន្ថែមទឹករំអិលពេលរួមភេទនឹងជួយកាត់បន្ថយការដាច់រហែកនៃស្រោម ព្រមទាំងបន្ថែមទំនុកចិត្តនិងភាពស្និទ្ធស្នាលដល់ដៃគូមួយកម្រិតទៀត។ ទឹករំអិលមួយចំនួនថែមទាំងមានសារធាតុម្យ៉ាងដើម្បីប្រឆាំងនឹងការមានផ្ទៃពោះផងដែរ។
២.ជួយឲ្យមានសំណើមបានយូរអំទ្បុងពេលរួមភេទ តាមពិតទៅមានស្រោមអនាម័យមួយចំនួនមានសារជាតិរំអិលភ្ជាប់ជាមួយរួចជាស្រេច ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់អ្នកដែលចង់រួមភេទរយៈពេលយូរទេ។ អ្នកគួរតែបន្ថែមទឹករំអិលនៅពេលរួមភេទដើម្បីឲ្យជីវិតគូគាន់តែមានន័យ។
៣.បន្ថែមសេចក្តីសុខមួយកម្រិតទៀតដល់បុរស បុរសៗប្រហែលជាមិនដែលបន្ថែមទឹករំអិលចូលខាងក្នុងស្រោមអនាម័យមុនពេលប្រើនោះទេ។ បើមិនធ្លាប់ទេ គឺអាចសាកល្បងវិធីនេះបាន ហ៊ានធានាថាវានឹងផ្ដល់សេចក្តីសុខថែមមួយកម្រិតទៀតមិនខាន។
៤.ពន្យារពេលរួមភេទ ទឹករំអិលមួយចំនួននឹងជួយពន្យារពេលនៃការរួមភេទរបស់អ្នកឲ្យបានយូរ ដើម្បីឲ្យអ្នកនិងដៃគូដល់ចំណុចកំពូលទាំងអស់គ្នា។ វាអាចជួយកុំឲ្យបុរសឆាប់ចេញទឹកកាម ថែមទាំងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តក្នុងការផ្តល់ក្តីសុខដល់ដៃគូរបស់អ្នក។
៥.ជួយបន្ថយភាពស្ងួតក្នុងអំទ្បុងពេលប្រតិបត្តិការ ស្ត្រីមួយចំនួនមានបញ្ហាស្ងួតលើប្រដាប់ភេទដែលធ្វើឲ្យប៉ះពាល់ដល់ការរួមភេទ ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចប្រើទឹករំអិលក្នុងពេលរួមភេទ ធ្វើបែបនេះកាន់តែមានភាពស្រស់ស្រាយ និងគ្មានការឈឺចាប់។
៦.ប្រើទឹករំអិលម៉ាស្សាឲ្យដៃគូ មុនពេលចាប់ផ្តើមប្រតិបត្តិការ វាអាចជាវិធីថ្មី និងមានភាពភ្ញាក់ផ្អើលសម្រាប់អ្នកមែនទេ? ការម៉ាស្សាថ្នមៗដោយមានជំនួយពីទឹករំអិលនឹងធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែរោលរាលមុនពេលបើកការវាយលុក។
៧.បន្ថែមរសជាតិដល់ដៃគូរួមភេទ ជ្រើសរើសរសជាតិផ្សេងៗគ្នានៃប្រភេទទឹករំអិលដែលធ្វើឲ្យអ្នកមានអារម្មណ៍ប្លែក និង បន្ថែមផាសុកភាពដល់ជីវិតលើគ្រែរបស់អ្នក។
៨.ការរួមភេទតាមទ្វារក្រោយ ទឹករំអិលនឹងធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការប្រើក្បាច់នេះ ដោយជៀសវាងបញ្ហាផ្សេងៗ។
៩. អាចប្រើទឹករំអិលដោយមិនបាច់ប្រើស្រោមអនាម័យ អ្នកអាចប្រើទឹករំអិលជាមួយស្រោមអនាម័យ តែអ្នកក៏អាចប្រើទឹករំអិលតែមួយមុខផងដែរ។
ប្រសិនបើអ្នកមិនធ្លាប់ប្រើប្រាស់ទឹករំអិលនោះទេ សូមសាកល្បងពីឥទ្បូវនេះ ព្រោះវានឹងបន្ថែមភាពរីករាយមួយកម្រិតទៀតដល់អ្នក។
ទឹករំអិល អូកាម៉ូតុ របស់ប្រទេសជប៉ុន មានទាំងគុណភាព និងច្រើនជម្រើស។ ទឹករំអិល អូកាម៉ូតុ ផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អ្នករួមភេទ គឺ មិនធំក្លិនក្រពុល រក្សាភាពសើមបានខ្ពស់ ងាយស្រួលប្រើ មានក្បាលបិទការពារកំពប់ មានគម្របរក្សាអនាម័យ ងាយស្រួលលាងសម្អាត និងជាទឹករំអិលដែលមានបទដ្ឋានលើសគេ។
សូមចាប់ផ្ដើមពីឥទ្បូវនេះដើម្បីឲ្យជីវិតគូរបស់អ្នកកាន់តែមានភាពស្និទ្ធស្នាល និងមានសេចក្តីសុខជាអតិបរិមាដោយជឿជាក់លើទឹករំអិល អូកាម៉ូតុ របស់ប្រទេសជប៉ុន៕