ទិត្យ វិច្ឆិកា បង្ហើបពីអាល់ប៊ុមដំបូងរបស់ យូធូ ក្នុងដំណើរការឡើងវិញ
- 2016-05-23 15:08:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិត្យ វិច្ឆិកា បង្ហើបពីអាល់ប៊ុមដំបូងរបស់ យូធូ ក្នុងដំណើរការឡើងវិញ
ចន្លោះមិនឃើញ
តារាចម្រៀង ទិត្យ វិច្ឆិកា បានឱ្យដឹងថា ផលិតកម្ម យូធូ នឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានបិទទ្វាជិត១០ឆ្នាំកន្លងមក ហើយអាល់ប៊ុមដំបូងសម្រាប់ការវិលមកម្ដងទៀតមានឈ្មោះ "ខ្ញុំត្រឡប់មកវិញ"។
សិល្បករក្នុងឆន្ទៈសង្គមរូបនេះបានបន្តថា លោកក៏មានបទចម្រៀងមួយចំនួនក្នុងអាល់ប៊ុមនេះដែរ។ លោកសង្ឃឹមថា មហាជនចូលរួមជួយគាំទ្រ ដែលហាក់ដូចជាបានចូលរួមជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រតាមតំបន់ដាច់ស្រយាលផងដែរ។
ទិត្យ វិច្ឆិកា និយាយថា៖"ខ្ញុំព្យាយាមត្រឡប់មកក្នុងអាជីពជាអ្នកសិល្ប:វិញ គោលបំណងរបស់ខ្ញុំ គឺច្រៀងរកប្រាក់ដើម្បីទៅជួយជនក្រីក្រ ជនពិការ កុមារកំព្រា និងប្រជាជនដែលនៅតាមតំបន់ដាច់ស្រយាលដែលខ្វះទឹកប្រើប្រាស់ សូមមេត្តាជួយគាំទ្រការវិលត្រឡប់មកវិញរបស់ខ្ញុំបាទ"។
នៅក្នុងអតីតកាល ផលិតកម្ម U2 ធ្លាប់បានបណ្ដុះតារាចម្រៀងល្បីៗជាច្រើនរួចមកហើយដូចជា ខេមរៈ សិរីមន្ត, សុគន្ធ កញ្ញា, មាស សុខសោភា, ឆន សុវណ្ណរាជ, លី អ៊ីវ៉ាធីណា ជាដើម ដែលពួកគេកំពុងល្បីល្បាញនៅក្នុងវិស័យចម្រៀង និងមានជីវភាពធូរធារទៀតផង។ លើកលែងតែតារាចម្រៀង ទិត្យ វិច្ឆិកា ដែលកំពុងរស់នៅក្នុងជីវភាពលំបាកជាមួយម្ដាយជរា ទោះបីជាលោកកំពុងលេចធ្លោជួយជនក្រីក្ររហូតទទួលងារជា”អ្នកសិល្បៈក្នុងឆន្ទៈសង្គម”យ៉ាងណាក្ដី។
ទិត្យ វិច្ឆិកា ក៏មិនទាន់បានដឹងដែរថា មានតារាចម្រៀងរូបណាខ្លះចូលរួមជាមួយផលិតកម្ម យូធូ ក្នុងដំណើរឡើងវិញលើកនេះ។ ប៉ុន្តែរូបលោកអះអាងថា កន្លងមកគោលការណ៍របស់ផលិតកម្ម គឺបណ្ដុះបណ្ដាលអ្នកចម្រៀងជំនាន់ក្រោយ ហើយគោលការណ៍ប្រហែលជាត្រូវអនុវត្តន៍បន្តទៀត៕
អត្ថបទ៖ សំ ជំនាញ