ស្ដាប់កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​ Virginia Prak និយាយ​ពី​ជីវិត​ពិត

  • 2016-05-23 17:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ខ្មែរ​សញ្ជាតិ​អាមេរិក Virginia Prak ដែល​បាន​ជាប់​ជយលាភី​លេ២ Miss Global ២០១៥ កាល​ពី​ពេល​កន្លង​ទៅ​បាន​រៀប​ពី​ប្រវត្តិ​នៃ​ជីវិត​​​ពិត​ក្នុង​បទសម្ភាសន៍​ពិសេស​មួយ​ជា​មួយ ​Sabay ។ ​មាន​វ័យ២២ឆ្នាំ នាង​អាច​និយាយ​ខ្មែរ​បាន​តិចៗ ប៉ុន្តែ​​ស្ដាប់​បាន​ច្រើន។

 

 

ជយលាភី​លេ២ Miss Global ២០១៥បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ម្ដាយ​របស់​នាង​​គឺ​ជា​​ជនជាតិ​ខ្មែរ​​​​មាន​ស្រុក​កំណើត ក្នុង​ខេត្ត កំពង់ស្ពឺ ចំណែក​ឪពុក​កាត់​ចិន​តិចៗ ជា​អ្នក​ខេត្ត តាកែវ។ ​ក្រុម​គ្រួសារVirginia Prak បាន​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពីនាង​​មិន​ទាន់​​ចាប់​កំណើត​មក​ម្ល៉េះ។ នាង​គឺ​កូន​ពៅ ក្នុង​ចំណោម​​បងប្អូន​៣នាក់ ។

 

ដោយសារតែ​មាន​ឈាម​ជ័រ​ជា​ខ្មែរ Virginia Prak បាន​បណ្ដុះ​​ចិត្ត​ស្រលាញ់​ចូលចិត្ត​ប្រពៃណី​វប្បធម៌​ខ្មែរ​តាំង​ពី​ដឹង​ក្ដី​មក​ម្ល៉េះ។ នាង​បាន​សិក្សា​របាំ​ប្រពៃណី​វប្បធម៌​ខ្មែរ​​ក្នុង​​វ័យ៦ឆ្នាំ ដោយ​​បច្ចុប្បន្ន​បាន​ចេះ​ និង​​​​​អាច​សម្ដែង​បាន​​​របាំ​ជា​ច្រើន​មាន​ដូច​ជា របាំ​អប្សរា របាំ​ជូនពរ របាំ​រាមកេរ្តិ៍ ទេព​មនោរម្យ របាំ​​​ផ្លយសួយ របាំ​ផ្លិត របាំ​គោះត្រឡោក របាំ​នេសាទ ជា​ដើម។

 

 

ចំពោះ​ការ​សិក្សា​ចំណេះដឹង​ទូទៅ​វិញ​ Virginia Prak បាន​សិក្សា​ដល់​ឆ្នាំ​ទី២ នៅ​សាកលវិទ្យាល័យ​មួយ​នៅ​​សហរដ្ឋ​អាមេរិក។ ដោយសារតែ​​ជាប់​ជយលាភី​លេខ២ Miss Global ២០១៥ នាង​ត្រូវ​​ព្យួរ​ការ​សិក្សា​រយៈ​ពេល​១ឆ្នាំ​សិន ដោយ​បន្ត​ការ​សិក្សានៅ​ឆ្នាំ​ក្រោយ។

 

Virginia Prak បន្ត​ថា នាង​ធ្លាប់​បាន​មក​ប្រទេស​កម្ពុជា​ចំនួន៣លើក​មក​ហើយ ប៉ុន្តែ​២លើក​​​កន្លង​ទៅ​ដែល​នាង​មក​ជា​លក្ខណៈ​​ក្រុម​​គ្រួសារ​ប៉ុណ្ណោះ។

 

កាល​ពី​ពេល​ថ្មីៗ​នេះ នាង​រួម​ជា​មួយជយលាភី ​​Miss Global ២០១៥ ចំនួន​៣នាក់​ផ្សេង​​ទៀត បាន​មក​​​ទស្សនកិច្ច​ប្រទេស​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនិកជន​នេះ ​​នាង​បាន​ចូល​រួម​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​មួយ ​ជា​មួយ​តារា​ល្បីៗ​​មួយ​ចំនួន​ទៀត​ដោយ​ទទួល​បាន​ទឹក​ប្រាក់​ជាង​៣ម៉ឺន​ដុល្លារ ដើម្បី​​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ និង​មន្ទីរពេទ្យ​​គន្ធបុប្ផា។ តាម​គម្រោង Virginia Prak គ្រោង​ទៅ​សហរដ្ឋ​អាមេរិក​មិញ​នេះ​ ថ្ងៃ​ទី៣១ ខែ ឧសភា ឆ្នាំ ២០១៦ ខាង​មុខ​នេះ។

 

ខាង​ក្រោម​នេះ គឺ​ជា​ខ្លឹមសារ​​ទាំង​ស្រុង​របស់ Virginia Prak ដែល​បាន​រៀបរាប់​ពី​ជីវិត​ពិត​របស់​ខ្លួន និង​ផែន​ការ​ទៅ​ថ្ងៃ​អនាគត​របស់​នាង៕

 

 

 

អត្ថបទ៖ ខុត សីហា ​

អត្ថបទថ្មី