ស្រី​ស្អាត​ជប៉ុន​​ពីរ​នាក់ ​ដែល​មាន​​​រូប​រាង​មិន​សម​នឹង​វ័យ

  • 2016-05-23 23:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រី​ស្អាត​ជប៉ុន​កំពុង​​ល្បី​ពីរ​នាក់​​ ​​​បាន​ធ្វើ​ឲ្យ​​អ្នក​លេង​អ៊ីនធឺណិត​​​ជា​ច្រើន​កាន់​តែ​ចាប់​អារម្មណ៍​ខ្លាំង​​ ​ក្រោយ​​ពេល​ដឹង​ពី​អាយុ​ពិត​​ដែល​​​ផ្ទុយ​ស្រឡះ​នឹង​​រូប​រាង​ស្រស់​ស្អាត​ទាក់​ទាញ​​​របស់​ពួក​គេ​​។

 

 

ស្រី​ស្អាត​ពីរ​នាក់​ ម្នាក់​ជា​តារា​ម៉ូដែល និង​ម្នាក់​ជា​សមាជិក​ក្រុម​ចម្រៀង​​​កំពុង​ល្បី​នោះ​ គឺ​​កញ្ញា​ Nagasawa Marina ជា​​ម៉ូដែល​​ឈុត​ប៊ីគីនី​ ដែល​មនុស្ស​​ភាគ​ច្រើន​​យល់​​ច្រឡំ​ថា​នាង​មាន​អាយុ​​​ប្រហែល​១៥​-១៦​ឆ្នាំ​ ឬ​នៅ​អាយុ​រៀន​វិទ្យាល័យ​។ ប៉ុន្តែ Marina បាន​​ឲ្យ​ដឹង​ថា​នាង​កើត​នា​ថ្ងៃ​៨ តុលា ឆ្នាំ​១៩៩៥​ដែល​សព្វ​ថ្ងៃ​គឺ​មាន​វ័យ​​​​២១​​ឆ្នាំ​។ ​Marina ​ធ្លាប់​ជា​អតីត​សមាជិក​​ក្រុម​ចម្រៀង​ជប៉ុន Houkago Princess ប៉ុន្តែ​​បច្ចុប្បន្ន​នាង​បាន​ប្ដូរ​អាជីព​ជា​តារា​​​បង្ហាញ​ម៉ូដ​ឈុត​នៅ​មាត់​សមុទ្រ​វិញ។

 

Nagasawa Marina

 

ចំណែក​​​​ក្មេង​ស្រី​ជប៉ុន​​ម្នាក់​ទៀត ដែល​មនុស្ស​ជា​ច្រើន​ស្មាន​ខុស​ថា​នាង​ជា​យុវតី​វ័យ​១៦-១៧​ឆ្នាំ គឺ​ក្មេង​ស្រី ​Nakamura Tina ​ជា​​​​ប្រធាន​សមាជិក​​ក្រុម​ចម្រៀង​ក្មេង​ៗ​​ជប៉ុន​ Soror Baby ។ នាង​មាន​ឈ្មោះ​ពិត​ថា​​ Nakamura Hoshiniji កើត​នា​ថ្ងៃ​​​ទី​ ១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០០៤ ដែល​​គិត​មក​​ត្រឹម​បច្ចុប្បន្ន​​គឺ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ។

 

​​​​​​​​ក្រោយ​​​​មាន​វត្តមាន​​​រូបភាព​​និង​សកម្មភាព​​​ច្រៀង​របស់​ ស្រី​ស្អាត​ទាំង​ពីរ​​បាន​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​លេង​​អ៊ីនធឺណិត​ជា​ច្រើន​៕

 

Nakamura Hoshiniji

 

ចុចអាន៖  មក​មើល​​សម្រស់​នារី​​ៗ​កូរ៉េ​ខាង​ជើង​​​ពិត​កម្រ​បាន​ឃើញ​​ ស្អាត​យ៉ាង​ណា​ដែរ?

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ generasia, zingnews​

អត្ថបទថ្មី