មាសថន ស្រី​ណៃ៖ ខ្ញុំ​ធ្លាក់​ពី​លើ​ដើម​ឈើ ហើយ​បាក់​ទាំង​ដើម​ខ្ទេច​ទៀត​

  • 2016-05-26 14:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ័យ​កុមារ​​ ជា​វ័យ​មួយ​ដែល​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វ័យ​ដ៏​​រពឹស​ចាប់​មិន​ឈ្នះ​​ ក្នុង​នោះ​រួម​ទាំង ថន ស្រីណៃ​ ម្នាក់​ដែរ​ កាល​នៅ​កុមារ​ភាព ​នាង​ប្រាប់​ថានៅមិន​ស្ងៀម​​​បាន​ធ្លាក់​ពី​លើ​ដើម​ឈើ​ រហូត​បាក់​ទាំង​ដើម​ក៏​មាន​។ ស្រីណៃ ​ថ្លែង៖ “ចាំ​ម្ដង​នោះ​​​ ខ្ញុំ​បាន​ឡើង​ដើម​ទៀប ​ឡើង​ជិត​ដល់​ចុង​ស្រាប់​តែ​បាក់​ដើម​ធ្លាក់​មក​ដល់​ដី​ តែ​សំណាង​ល្អ​មិន​ត្រូវ​របួស​ខ្លាំង​គ្រាន់​តែ​រលាត់​តិច​តួច​ "។

 

 

​​តួ​ឯក​ស្រី​ក្នុង​រឿង​ "សង្គ្រាម​បង​ប្អូន" បន្ត​ឲ្យ​ដឹង​ទៀត​ថា ​កាល​នៅ​តូច​រពឹស​ដូច​សត្វ​​ស្វា​ចាប់​មិន​ឈ្នះ​ឡើយ​ ទោះ​ឪពុក​ម្ដាយ​ឃាត់​ឃាំង​ក៏​នាង​នៅ​តែ​ចចេស​ដែរ។ ៖​  "បើ​និយាយ​ពី​ថា​ធ្លាក់​វិញ​ គឺ​សឹង​តែ​គ្រប់​ដើម​ឈើ ​មាន​ដើម​ដូង​ ស្វាយ​ ដើមឬស្សី ​ក៏​បង​ឡើង​ដែរ បើ​រពឹស​វិញ​ដូច​ស្វា​ចឹង​ គ្មាន​អ្នក​ណា​ចាប់​ឈ្នះ​ទេ។ ឡើង​ដើម​ឈើ​ម្ដង​ៗ​ទាល់​តែ​លួច​ ព្រោះ​ប៉ា​ម៉ាក់​អត់​ឲ្យ​ឡើង​ទេ​ខ្លាច​មាន​គ្រោះ​ថ្នាក់​"។

 

យ៉ាង​ណា​មិញ​​តួ​ស្រី​ក្នុង​រឿង ​“បង​ស្រលាញ់​អូន​ស្បៀន” អះ​អាង​ថា​ មិន​អាច​ឡើង​ដើម​ឈើ​លេង​ដូច​កាល​ពី​មុន​ទេ ​ដោយសារ​​ឥឡូវ​នេះ​រូប​រាង​កាយ​​​ធំ​ជាង​មុន​ និង​មាន​អារម្មណ៍​ខ្លាច​៕

 

អត្ថបទ៖​ ថា ម៉ាលីដា​​​

អត្ថបទថ្មី