PeypeyDy មានស្នាមសាក់លើខ្លួន៣ គ្រោងថែម២កន្លែងទៀត
- 2016-05-27 13:48:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PeypeyDy មានស្នាមសាក់លើខ្លួន៣ គ្រោងថែម២កន្លែងទៀត
ចន្លោះមិនឃើញ
Peypey Dy ត្រូវបានគេដឹងថា លើដងខ្លួនរបស់តារារូបនេះមានស្នាមសាក់រហូតដល់ទៅ៣កន្លែងរួចទៅហើយ ហើយឆាប់ៗខាងមុខនេះ លោកប្រាប់ថា គ្រោងសាក់២កន្លែងទៀត។
២កន្លែងដែល Peypey Dy គ្រោងសាក់នោះ គឺនៅត្រង់ខ្នងមួយកន្លែង និង នៅដើមទ្រូងមួយកន្លែង។ លោកបានបញ្ជាក់ឲ្យដឹងថា នៅនៅត្រង់ខ្នង ចង់សាក់ថ្ងៃខែឆ្នាំកំណើត ដែលខ្លួនកើត ចំណែកនៅដើមទ្រូង គឺសាក់ពាក្យថា ស្រលាញ់ម៉ាក់។
បច្ចុប្បន្នស្មាមសាក់ទាំង៣កន្លែងដែលមានលើដងខ្លួន "Peypey Dy" សុទ្ធតែស្នាមសាក់ជាភាសាអង់គ្លេសនៅកន្លែងផ្សេងៗគ្នា និងអត្ថន័យផ្សេងៗគ្នាទាំងអស់ ។
ទី១ លោកបានធ្វើនៅត្រង់ក្រោមកដៃខាងស្ដាំ ដោយសរសេរជាភាសាអង់គ្លេស Freedom ដែលមានន័យជាភាសាខ្មែរ “សេរីភាព”។
ទី២ នៅត្រង់ខាងដើមដៃខាងឆ្វេង ជាភាសាអង់គ្លេស "Be Yourself" មានន័យជាភាសាខ្មែរ “ធ្វើអ្វីៗដោយខ្លួនឯង”។
ទី៣ នៅត្រង់ក ក្រោមត្រចៀកខាងឆ្វេង ដោយសរសេរជាអក្សរ "D" ដែលសំគាល់ថា ជាឈ្មោះរបស់លោកតែម្ដង។
Peypey Dy បញ្ជាក់ថា គម្រោងសាក់២កន្លែងបន្ថែមទៀតខាងលើ មិនមែនជាការសាក់ចុងក្រោយរបស់លោកឡើយ អាចនឹងសាក់បន្ថែមកន្លែងផ្សេងៗទៀត ប្រសិនបើគិតថា ស្អាតហើយពេញចិត្តនោះ៕
អត្ថបទ៖ ខុត សីហា