ធី ណាតា សារភាព​​ថា​បាន​រួម​​រស់​ជាមួយ​គូ​ដណ្ដឹង​ដូច​ប្ដី​ប្រពន្ធ

  • 2016-05-30 15:33:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ធ្លាយ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្ដឹង​កាលពី​សប្ដាហ៍​មុន​រួច​មក ថ្ងៃនេះ​ស្រី​ស្អាត ធី ណាតា បាន​ប្រាប់ Sabay ដោយ​មិន​បាន​លាក់លៀម​ថា​ នាង និង​ម្ចាស់​ស្នេហ៍​បាន​រួមរស់​ដូច​ប្ដី​ប្រពន្ធ​ហើយ។

 

 

“តាមពិត​ពួក​ខ្ញុំ​ទាំងពីរ​អ្នក​បាន​រស់នៅ​ជាមួយ​គ្នា​ហើយ។ តាំងពី​ថ្ងៃ​ភ្ជាប់​ពាក្យ ខ្ញុំ​ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា​ពួក​ខ្ញុំ​នឹង​ចុះ​អេតាស៊ីវិល ហើយ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ​តែ​ម្ដង”។ ណាតា និយាយ​បន្ត​ទៀត​ថា​បើ​គិត​ពី​ប្រពៃណី នាង​បាន​បំពេញ​ហើយ​ដោយ​ពេល​កាលពី​ថ្ងៃ​ភ្ជាប់​ពាក្យ​មាន​ហែរ​ជំនូន ទទួល​ផ្កា​ស្លា សែន​ចង​ដៃ ដូច​ការ​ទាំង​អស់ តែ​មិន​បាន​បង្វិល​ពពិល។

 

ទើប​តែ​ថ្មី​ៗ​នេះ នាង និង​លោក ម៉ន់ គង់ បាន​ទៅ​ឲ្យ​ព្រះសង្ឃ​ធ្វើ​ពិធី​បង្វិល​ពពិល​នៅ​វត្ត​ក្រៅ​ក្រុង​មួយ​ ដើម្បី​កុំ​ឲ្យ​មេបា​ប្រកែ​ប្រកាន់។ បើ​និយាយ​ពី​ផ្លូវ​ច្បាប់​វិញ ស្រី​ស្រស់​ថ្ពាល់​ខួច​ខាង​លើ​ ក៏​បាន​បញ្ជាក់​​ដែរ ​ថា​នាង​បាន​បំពេញ​រួច​រាល់​អស់​ដូច​គ្នា នោះ​ គឺ​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ។

 

រូបភាព​ផ្ដល់​ឲ្យ

 

“ទាំង​ប្រពៃណី និង​ច្បាប់​ខ្ញុំ​ធ្វើ​អស់​ហើយ ចំណែក​មង្គលការ ខ្ញុំ​មិន​ទាន់​បាន​កំណត់​ថ្ងៃ​ទេ ព្រោះ​ឥឡូវ​កំពុង​មមាញឹក​រកស៊ី តែ​ពួក​ខ្ញុំ​នឹង​ធ្វើ​ឡើង”។

 

ពាក់ព័ន្ធ​សំនួរ​ថា "តើ​នាង​មិន​ខ្លាច​គេ​រិះគន់ ឬ​បាត់បង់​ប្រជាប្រិយភាពទេ​?” ធី ណាតា ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​ថា ទោះ​ជា​នរណា​និយាយ​អ្វី​ក៏​នាង​មិន​ខ្វល់​ដែរ សំខាន់​ពេល​នេះ​នាង​កំពុងតែ​រវល់​ជាមួយ​ការងារ​រកស៊ី​ខ្លួន៕

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទពេញនិយម
អត្ថបទថ្មី