ប៊ីអាយជី បង្ហាញ​​ថ្លៃ​ខ្លួន

  • 2016-06-01 14:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ឥឡូវហ្នឹង ​​​ថត​ខ្សែភាពយន្ត​ខ្មាត​ធំ​ខ្ញុំ​បាន ​៣០០០ទៅ៣៥០០ ដុល្លារ មិន​គិត​ចំនួន​ថ្ងៃ​ថត​ទេ ប៉ុន្តែ​បើ​​ថត​គិត​ជា​ថ្ងៃ​វិញ ខ្ញុំ​យក ៥០០ ដុល្លារ" ក្នុង​១ថ្ងៃ នេះ​ជា​ការ​បង្ហើប​ប្រាប់​របស់ លោក ហៃ សីហា ហៅ ប៊ីអាយជី ជុំវិញ​តម្លៃ​ខ្លួន​លើ​ការងារ​សិល្បៈរបស់​លោក​ប្រាប់ Sabay ។

 

 

លោក​បាន​​ប្រាប់​ទៀត​ថា តម្លៃ​ខាង​លើ គឺ​​ថ្លៃ​​ជាង​​ឆ្នាំ​ដែល​លោក​ចូល​ថត​ខ្សែភាពយន្ត​ដំបូង ព្រោះ​ពេល​ថត​ដំបូង​លោក ស៊ី​ថ្លៃ​ក្នុង​១រឿង ត្រឹម​តែ​២០០០ ដុល្លារ​អាមេរិក ហើយ​​ប្រសិន​បើ​ថត​គិត​ជា​ថ្ងៃ​វិញ បាន​ត្រឹម​៣០០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។

 

ប៊ីអាយជី បាន​បន្ថែម​ថា ចំពោះ​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​វិញ លោក​គិត​ទៅ​លើ​ទីតាំង​ឆ្ងាយ ​ឬ​ជិត ដោយ​ក្នុង​នោះ តម្លៃ​ខ្ពស់​បំផុស គឺ​៨០០ ដុល្លារ​អាមេរិក។ រី​ឯ​ការ​ថត MV វិញ មិន​យក​ថ្លៃ​ឡើយ​ គឺ​ដូច​​គេ​ដូច​​ឯង ប៉ុន្តែ​ភាគ​ច្រើន​មិន​សូវ​មាន​ពេល។

 

ក្រៅ​ពី​ការ​​សម្ដែង ប្អូន​ប្រុស​បង្កើត​របស់​លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ ម្នាក់​នេះ​ បច្ចុប្បន្ន​ កាន់​កម្មវិធី​នៅ CTN, MyTV រហូត​ដល់​ទៅ៥ កម្មវិធី​​ឯណោះ។ ទោះបី​ជា​ការ​លើក​ឡើង​​ពី​តម្លៃ​ខ្លួនដូច​ខាង​លើ​ក្ដី ប៉ុន្តែ​បើ​គិត​ជា​​ចំណូល​ប្រចាំ​ខែ​វិញ លោក​ប្រាប់​ថា បាន​​ត្រឹម​តែ​​ជាង​២០០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​​១ខែ។ ចំណូល​នេះ បើ​ប្រៀប​ធៀប​កាល​មិន​ទាន់​ចូល​សិល្បៈ​ ក៏​ខុស​គ្នា​ឆ្ងាយ​ខ្លាំង។ កាល​​​នៅ​ធ្វើ​ការ​ងារ​មុន​ចូល​សិល្បៈ លោក​រក​ចំណូល​បាន​ត្រឹម​ខ្ទង់៣០០ ដុល្លារ អាមេរិក​ប៉ុណ្ណោះ៕

 

 

 

 

អត្ថបទ៖ ខុត សីហា