The Kingdom of Wow កម្មវិធី​បង្ហាញ​ទេពកោសល្យ​ដ៏​អស្ចារ្យ ចាប់​ផ្ដើម​ស្អែក​នេះ

  • 2016-06-04 00:08:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេង​ដ៏​ពីរោះ តន្ត្រីករ​រ៉ក់ ការសម្តែង​ក្បាច់​រាំ​ដ៏​អស្ចារ្យ ការ​សម្ដែង​ក្បាច់​គុន​លឿន​ដូច​ផ្លេកបន្ទោរ សៀក​រហ័ស​កម្ម ការ​ផ្ដល់​ជូន​អាហារ​សម្រន់​ឥត​គិត​ថ្លៃ ទាំង​នេះ​មាន​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​ "ការ​បង្ហាញ​ទេព្យ​កោសល្យ​ដ៏​អស្ចារ្យ ឬ Kingdom of Wow – Talent Show" ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ស្អែក​នេះ វេលា​ម៉ោង ២:០០ រសៀល នៅ​សាល​មហោស្រព​ប្រអប់​ខ្មៅ​នៃ​សាលា​អន្តរជាតិ​ភ្នំពេញ។

 

ក្មេង​អាយុ​ពី​១០​ទៅ​១៨​ឆ្នាំ នឹង​សម្ដែង​ទេពកោសល្យ​ប្រកួត​ប្រជែង​យក​រង្វាន់ មុន​ពេល​វគ្គ​ប្រកាស​លទ្ធផល​ពី​អ្នក​អាជីព​ផ្នែក​កម្សាន្ត។ លើស​ពី​នេះ នឹង​មាន​ការ​បោះ​ឆ្នោត​របស់​ទស្សនិកជន​ជា​អ្នក​គាំទ្រ។

 

 

កម្មវិធី​នេះ បើក​ទូលាយ​សម្រាប់​សាធារណជន ខណៈ​ដែល​សំបុត្រ​នឹង​មាន​លក់​នៅ​ច្រក​ទ្វារ​ចូល។ តម្លៃ​ចូលរួម​សម្រាប់​ខ្មែរ​មួយ​នាក់ ១​ដុល្លារ និង​បរទេស​មួយ​នាក់ ២​ដុល្លារ។ ក្មេង​អាយុ​៥​ឆ្នាំ ឬ​ក្រោម​នេះ​ គឺ​មិន​គិតថ្លៃ។ ចំណូល​នឹង​យក​ទៅ​ឧបត្ថម្ភ​អង្គការ​សប្បុរសធម៌ ឡៃហ្គ័រ ដែល​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​នៅ​ភ្នំពេញ ហើយ​ការសិក្សារ​ផ្តោត​លើ​គម្រោង។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ត្រង់​នេះ

 

 

អត្ថបទ៖ ដៃ​គូ​សហការ