តារាកូរ៉េកំពូលៗជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ភាពយន្ត Baeksang Awards
- 2016-06-04 18:30:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកូរ៉េកំពូលៗជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ភាពយន្ត Baeksang Awards
ចន្លោះមិនឃើញ
កម្មវិធីពានរង្វាន់ Baeksang Arts Awards លើកទី៥២ ដែលប្រារព្ធឡើងដើម្បីផ្ដល់រង្វាន់ដល់អ្នកមានស្នាដៃក្នុងវិស័យភាពយន្ត និងរឿងភាគកូរ៉េ បានរៀបចំឡើងកាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ម្សិលមិញ ក្រោមវត្តមានតារាសម្ដែងល្បីៗប្រចាំប្រទេសជាច្រើនរូប ដោយមានតារាសម្ដែង Shin Dong Yup និងស្រីស្អាត Suzy ជាពិធីករ។
ពានរង្វាន់ធំបំផុតក្នុងផ្នែកភាពយន្តភាគទូរទស្សន៍បានទៅលើរឿង "Descendants of the Sun” ខណៈពានរង្វាន់ធំផ្នែកភាពយន្តខ្នាតធំបានទៅលើរឿង "Donju: The Portrait of a Poet”។ ពានរង្វាន់គួរឲ្យកត់សម្គាល់មួយចំនួនទៀតមានដូចជា ពានរង្វាន់តារាសម្ដែងប្រុសនិងស្រីឆ្នើមក្នុងផ្នែកភាពយន្តបានលើ Lee Byung Hun និង Jeon Do Yeon និងពានរង្វាន់តារាសម្ដែងប្រុសនិងស្រីឆ្នើមក្នុងផ្នែករឿងភាគគឺ Yoo Ah In និង Kim Hye Soo។ ចំណែកពានរង្វាន់ផ្នែកប្រជាប្រិយភាពបានលើ D.O ក្រុម EXO, Suzy, Song Joongki និង Song Hye Kyo។
មុនការប្រកាសពានរង្វាន់ដែរ តារាសម្ដែងល្បីៗបានបង្ហាញវត្តមានជាពិសេសលើកម្រាលព្រំក្រហមនៃកម្មវិធី។ ទស្សនាការបង្ហាញខ្លួនខ្លះៗរបស់ពួកគេ៖
ពិធីករ Shin Dong Yup និងSuzy ក្រុម miss A
Song Hye Kyo និង Song Joong Ki
Yoo Ah In
Park Bo Gum
Park So Dam
Joo Won
Kim So Hyun
Lee Sung Kyung
Hyeri ក្រុម Girl's Day
DO ក្រុម EXO
Im Siwan ក្រុម ZE:A
Yook Sungjae ក្រុម BTOB
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ soompi