ស្នាដៃ​របាំ​​សហសម័យ​អង្គការ​អម្រឹតា​សិល្បៈ​ចំនួន ២ ដាក់​បង្ហាញ​​ល្ងាច​មិញ

  • 2016-06-04 19:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​ស្នាដៃ​របាំ​សហសម័យ​ចំនួន ២ ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​វេទិកា​របាំ​សហសម័យ​រៀបចំ​ឡើង​ដោយ​អង្គការ​អម្រឹតា​សិល្បៈ ដោយ​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន។

 

លោក គង់ រិទ្ធិ សាល នាយក​ប្រតិបត្តិ​អង្គការ​នេះ​បាន​និយាយ​ថា ការ​បង្កើត​វេទិកា​របាំ​សហសម័យ​ក្នុង​គោលបំណង​លើ​ទឹក​ចិត្ត និង​ផ្ដល់​ឱកាស​ដល់​សិល្បករ-សិល្បការិនី​ក្នុង​ការ​ដំឡើង​ស្នាដៃ​របាំ​ថ្មី​របស់​ពួក​គេ។

 

 

លោក​បន្ត​ថា កន្លង​មក​អង្គការ​ធ្លាប់​បាន​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​របាំ​មក​ពី​បណ្ដា​ប្រទេស​អាស៊ី ឬ​សហរដ្ឋ​អាមេរិក​ជា​ដើម ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ស្នាដៃ​សហសម័យ​ដល់​សិល្បករ-សិល្បការិនី​នៅ​កម្ពុជា។ លោក​បន្ត​ថា ជា​លទ្ធផល​មាន​ ស្នាដៃ​សហសម័យ​ជា​ច្រើន​បាន​បង្កើត​ឡើង។ ស្នាដៃ​របាំ​សហសម័យ​ទាំង​នោះ ត្រូវ​បាន​សម្ដែង​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​ច្រើន​ទៀត។

 

នាយក​ប្រតិបត្តិ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា យ៉ាង​ហោច​ណាស់ មាន​វេទិកា​របាំ​សហសម័យ​ចំនួន​៦​ដង​ហើយ​ក្នុង​រយៈ​៣​ឆ្នាំ​កន្លង​មក​នេះ ហើយ​មាន​សិល្បករ​ប្រមាណ ១០​រូប​បាន​ដំឡើង​ស្នាដៃ​ថ្មី​របាំ​សហសម័យ​របស់​ពួក​គេ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីកចម្រើន​ផ្នែក​សមត្ថភាព​លើ​ទម្រង់​នាថ កម្ម និង​ភាព​ជា​អ្នក​ដឹក​នាំ​ផង​ដែរ៕

 

 

 

 

 

 

 

អត្ថបទ៖ សំ ជំនាញ