មុខងារបើកបរស្វ័យប្រវត្តរបស់ Tesla ខុសបច្ចេកទេស បុកខ្ទេចរថយន្ត
- 2016-06-08 17:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារបើកបរស្វ័យប្រវត្តរបស់ Tesla ខុសបច្ចេកទេស បុកខ្ទេចរថយន្ត
ចន្លោះមិនឃើញ
មុខងារបើកបរស្វ័យប្រវត្តរបស់ Tesla ម៉ូដែល X មួយគ្រឿងមានបញ្ហាបច្ចេកទេស ធ្វើឲ្យរថយន្តស្ទះបុករះខូចធ្ងន់ធ្ងរ និងធ្វើឲ្យអ្នកបើកបររងរបួស ។
បុរសជាម្ចាស់រថយន្តបានបញ្ជាក់ថា គាត់ទើបប្រើរថយន្តនេះបាន ៥ ថ្ងៃ ដោយបានជ្រើសរើសប្រើមុខងារបើកបរស្វ័យប្រវត្ត ដែល TESLA អះអាងថាជាមុខងារទំនើប និងសុវត្ថិភាពបំផុត ដើម្បីសម្រួលដល់ការបើកបរ។ តែវាបានធ្វើឲ្យគាត់ភ្ញាក់ផ្អើល និងហួសចិត្ត ក្រោយរថយន្តនេះបានដាក់លេខដោយខ្លួនវា ហើយស្ទុះយ៉ាងខ្លាំងទៅបុកខ្ទិចជញ្ជាំងដែលនៅក្បែរនោះ ហើយសូម្បីប្រពន្ធបុរសនោះ ដែលជាអ្នកបើករថយន្តក៏រងរបួស។
ចំពោះបញ្ហានេះ TESLA បានស៊ើបអង្កេត ហើយអះអាងថា អ្នកបើកបរមិនបានបើកដំណើរការបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ហើយច្រឡំបញ្ចូលលេខ និងជាន់ហ្គែរ ទើបមានបញ្ហានេះកើតឡើង។ ប៉ុន្តែ សម្រាប់ការអះអាងនេះ ម្ចាស់រថយន្តមិនយល់ស្របនោះទេ ដោយអះអាងថាប្រពន្ធរបស់គាត់ (អ្នកបើកបរ) មិនអាចច្រឡំ ហ្គែរ និងហ្រ្វាំងនោះទេ ព្រោះគេជាអ្នកបើកបរមានកំណត់ត្រាល្អ ៕
អានបន្ត ៖ ឡានផលិតពីកាបូនសុទ្ធតម្លៃកន្លះលាន មានតែ ២៥ គ្រឿង ឥឡូវលក់ដាច់អស់
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ Businessinsider