ប៊ីអាយជី ប្រាប់​មូលហេតុ នាំ​ឲ្យ​ឡើង​​​គីឡូ​ដល់ ១២៧គីឡូក្រាម

  • 2016-06-10 16:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន ប៊ីអាយជី មាន​​ទម្ងន់១២៧ គីឡូក្រាម​ហើយ ដែល​ទម្ងន់​នេះ​ ជា​ទម្ងន់​មួយ គួរឲ្យ​​បារម្មណ៍​ទៅ​ថ្ងៃ​អនាគត លោក​ប្រាប់​ថា ការ​​ឡើង​គីឡូ​ខ្លាំង​បែប​នេះ មិន​មែន​មក​ពី​ការ​ពិសា​គ្រឿង​ស្រវឹង​ឡើយ ពោល​គឺ​មក​ពី​ការ​​ញ៉ាំ​មិន​ទៀង​ទាត់ និង​ការ​មិន​បាន​ហាត់​ប្រាណ។

 

 

"ការ​ពិត​ខ្ញុំ​ញ៉ាំ​​​​១ពេល​ស្មើ ១ចាន​ដូច​គេ​ដូច​​ឯង​ទេ តែ​មក​ពី​ញ៉ាំ​មិន​ទៀង​ពេល ព្រោះ​រវល់​​ថត​ភាគ​ច្រើន​ពេល​យប់ ហើយ​អាហារ​ពេល​​យប់​នឹង​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ លឿន​ណាស់"នេះ​ជា​ការ​លើក​ឡើង​របស់ ប៊ីអាយជី ។

 

កាល​ពី​ការងារ​មិន​សូវ​ច្រើន ហើយ​មាន​ពេល​ហាត់​ប្រាណ​ទៀង​ទាត់ ទម្ងន់  ប៊ីអាយជី នៅ​ថេរ ​ត្រឹម​១១២ គីឡូ។ លោក​ថា ចាប់​តាំង​ពី​ចេញ​ថត​រឿង​ច្រើន​មក ​គឺ​ចាប់​​ផ្ដើម​ឡើង​គីឡូ​តែ​ម្ដង ហើយ​ជា​​​មធ្យម​​ឡើង​ចន្លោះ​ពី​៥ ទៅ៧ គីឡូ​ក្រាម​ក្នុង​១ឆ្នាំ។

 

ប៊ីអាយជី បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក ​លោក​ធ្លាប់​ប្រើ​ផលិតផល​សម្រក​ទម្ងន់​ច្រើន​លើក​ដែរ តែ​​ពេល​ប្រើ​ទៅ​វា ហាក់​ដូច​ជា​មិន​បាន​ផល ក៏​សម្រេច​ឈប់​ប្រើ​វិញ។ លោក​ថា មាន​តែ​ការហាត់​ប្រាណ និង​ការ​ញាំ​អាហារ ទៀងទាត់​ប៉ុណ្ណោះ ជា​មធ្យោបាយ​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់។ កីឡា លោក​និយម​ប្រើ​ក្នុង​ការ​ហាត់​ប្រាណ​​​មាន បាល់​ទាត់ ធាក់​កង់ និង ហែល​ទឹក ជា​ដើម។

 

 

ទោះបី​ជា​​បច្ចុប្បន្ន​​ លោក​មាន​ទម្ងន់​រហូត​ដល់​ទៅ១២៧ គីឡូ​ក្ដី តែ​សុខភាព​វិញ ប៊ីអាយជី ថាមិន​មាន​បញ្ហា​អ្វី​​ឡើយ។ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត  លោក​មាន​ការ​​​បារម្ភ​​ខ្លាំង​ផង​ដែរ ទៅ​លើ​​សុខភាព​របស់​ខ្លួន។

 

ប៊ីអាយជី បាន​ផ្ដាំ​ទៅ​មហាជន​ថា សូម​កុំ​​បណ្ដោយ​ខ្លួនឲ្យ​​ឡើង​គីឡូ លើស​ពី​១០០គីឡូ​ឲ្យ​សោះ ព្រោះ​អី​បើ​លើស​ពី​នេះ គឺ​ពិបាក​ក្នុង​ខ្លួន និង​មិន​ងាយ​សម្រក​វិញ​ឡើយ ចំពោះ​កាយ​វិការ​វិញ​ ក៏​យឺត​ជា​ងមុន​ដែរ៕

 

 

អត្ថបទ៖ ខុត សីហា