បូនីតា ដាដេណា ប្រាប់​ហេតុផល​ចូល​ចិត្ត​សម្ដែង​តួ​ខ្មោច

  • 2016-06-14 18:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​ បូនីតា ដាដេណា ថ្លែង​មក​កាន់​ Sabay ថា ​នាង​ចូល​ចិត្ត​សម្ដែង​ជា​តួ​អង្គ​​ខ្មោច​ ជា​ជាង​តួអង្គ​យំ​ សើច​ធម្មតា​​ ដោយសារ​​វា​លំបាក​ និង​លាយឡំ​ទៅ​ដោយ​ឈុត​ឆាក​អភិនីហារ​ជា​ដើម។

 

 

“ការពិត​វា​មិន​មែន​ជា​ចំណូល​ចិត្ត​បង​អី​ទេ ប៉ុន្តែ​បង​​អត់​ចូល​ចិត្ត​សម្ដែង​អ្វី​ដែល​ស្រាលៗ​ពេក​ ដូច​ជា​តួ​យំ​ សើច​ អីចឹងៗ​គឺ​វា​ធម្មតា​ បើ​ដូចជា​តួ​ខ្មោច​អីចឹង​មាន​លាយ​ឡំ​អភិនីហារ​​​ បង​ចង់​ថត​ជាង"។

 

ហេតុ​ផល​យ៉ាង​ណា​ទៀត​ ស្ដាប់​ការ​បកស្រាយ​លម្អិត​ពី បូនីតា ដាដេណា ខាង​ក្រោម៖

 

 

កន្លង​មក​តារា​តារា​សម្ដែង​​ព្រម​ទាំង​អ្នក​ដឹកនាំ​រឿង​រូប​នេះ​អះ​អាង​ថា​ធ្លាប់​បាន​សម្ដែង​ជា​តួ​ខ្មោច​ច្រើន​រឿង​រួច​មក​ហើយ​។ ក្នុង​នោះ​នឹង​មាន​ត្រៀម​ចេញ​បន្ត​បន្ទាប់​ ទៀត​នាពេល​ឆាប់ៗ​នេះ​៕ ​ អត្ថបទ៖ ថា ម៉ាលីដា