អនាគត​សមាជិក​៤​រូប​របស់ 4minute ក្រោយ​​ចេញ​ពី​​ផលិតកម្ម Cube

  • 2016-06-17 17:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​សមាជិក Hyuna ព្រម​បន្ត​កុង​ត្រា​ជាមួយ​ផលិតកម្ម Cube នោះ សមាជិក​ទាំង​៤​ទៀត​របស់​ក្រុម​ចម្រៀង 4minute បាន​សម្រេច​ចាកចោល​ទ្រនំ​មួយ​នេះ​ហើយ។

 

 

កាល​ពី​ថ្ងៃ​ទី ១៦​ខែ​មិថុនា ផលិតកម្ម​ចម្រៀង Cube បាន​ប្រកាស​ពី​ការ​ចាកចេញ​ជាមួយ​ផ្លូវ​ការ​របស់​សមាជិក​ទាំង​៤​រូប​របស់​ក្រុម​ចម្រៀង​នារី 4minute ដោយ​បាន​លើក​ឡើង​​ថា៖ "កុងត្រា​របស់​សមាជិក Jihyun, Gayoon, Jiyoon, និង Sohyun បាន​ផុត​កាល​ពី​ថ្ងៃ​ទី ១៤​ខែ​មិថុនា។ ពួក​គេ​បាន​ចំណាយ​ពេល​គិត​យ៉ាង​យូរ​ថា​គួរ​តែ​ចុះ​កុងត្រា​ថ្មី​ឬ​អត់។ នៅ​ទី​បំផុត ពួក​គេ​បាន​សម្រេច​ថា​នឹង​មិន​បន្ត​នោះ​ទេ ហើយ​នឹង​ចាក​ចេញ​ពី Cube Entertainment"។

 

ប្រភព​ផ្ទៃ​ក្នុង​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន Yonhap News ថាសមាជិក​ម្នាក់​ៗ​សុទ្ធ​តែ​មាន​គម្រោង​អនាគត​របស់​ខ្លួន​រួ​ច​ហើយ។ ប្រភព​បញ្ជាក់​ថា៖ "Heo Gayoon និង Nam Jihyun មាន​បំណង​ចង់​ចូល​សម្ដែង ខណៈ Jeon Jiyoon បន្ត​ឆ្ពោះ​ក្នុង​វិស័យ​ចម្រៀង​និង​ផលិត​ចម្រៀង​ខ្លួន​ឯង ដូច្នេះ​នាង​ចង់​រក​ផលិតកម្ម​ថ្មី​មួយ​ដែល​អាច​ជួយ​នាង​បាន។ ពួក​គេ​ទទួល​បាន​ការ​ទាក់ទង​ពី​ផលិតកម្ម​ផ្សេង​ៗ​មួយ​ចំនួន ប៉ុន្តែ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​ចុះ​កុងត្រា​នៅ​ឡើយ​ទេ"។ ដោយ​ឡែក Kwon Sohyun ​នឹង​បន្ត​ការងារ​ជា​តារា​ម្នាក់​ក្នុង​កម្មវិធី "My Pet Laboratory" របស់​ទូរទស្សន៍ skyTV ដដែល ៕

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ soompi