ហេតុផលពិតដ៏ឈឺចាប់ពីក្រោយការបែកបាក់ក្រុមចម្រៀង 4Minute
- 2016-06-17 18:10:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលពិតដ៏ឈឺចាប់ពីក្រោយការបែកបាក់ក្រុមចម្រៀង 4Minute
ចន្លោះមិនឃើញ
ថ្មីៗនេះសារព័ត៌មាន Sports World របស់កូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយដែលជជែកវែកញែកហេតុផលពីក្រោយការបែកបាក់ក្រុមចម្រៀងកូរ៉េ 4Minute។
អត្ថបទបានលើកឡើងថា៖ "ចម្លើយនៃសំនួរសួរថាហេតុអ្វីក្រុម 4Minute បែកបាក់នោះគឺជាទំនួលខុសត្រូវរបស់ក្រុមហ៊ុន iHQ។ កាលពីឆ្នាំ ២០១៣ ៥០% នៃផលិតកម្ម CUBE ត្រូវទិញយកដោយក្រុមហ៊ុន iHQ ក្នុងទំហំទឹកប្រាក់ ១៦,៥ ពាន់លានវុន ហើយក្រុមហ៊ុននេះជាអ្នកសម្រេចចិត្តចុងក្រោយលើអ្វីគ្រប់យ៉ាងដែលកើតឡើងនៅផលិតកម្ម CUBE"។
អត្ថបទបានបញ្ជាក់ដែរថាការបរាជ័យនៃអាល់ប៊ុមចម្រៀងរបស់ក្រុម 4Minute ដែលចេញកាលពីថ្មីៗនេះ ធ្វើឲ្យក្រុមហ៊ុន iHQ យល់ថាក្រុម 4Minute ជាក្រុមមិនអាចរកប្រាក់ចំណេញបានតទៅទៀត ហើយដោយសារតែប្រាក់ចំណេញជារឿងសំខាន់ ដូចនេះធ្វើឲ្យ 4Minute ក្លាយជាក្រុមដែលមិនចាំបាច់មួយចំពោះផលិតកម្ម CUBE។
Hyuna ជាសមាជិកក្រុមតែម្នាក់កត់ដែលអាចចុះកុងត្រាបន្តទៀតបាន ដោយសារនាងទទួលបានភាពជោគជ័យពេលប្រឡូកជាអ្នកចម្រៀងទោល។ បើតាមអត្ថបទឲ្យដឹងទៀតថា សមាជិកបួនរូបដែលត្រូវគេបោះបង់ចូលនោះ មានបំណងថាចង់បន្តកុងត្រាជាមួយក្រុមហ៊ុនដែរ ប៉ុន្តែគ្មាននរណាម្នាក់អាចជួយពួកគេបានឡើយ សូម្បីតែអគ្គនាយកក្រុមហ៊ុន Cube លោក Hong ដែលអ្នកបង្កើតនិងស្រឡាញ់ពួកគេបំផុត ៕
ចុចអាន៖ អនាគតសមាជិកទាំង៤រូបរបស់ 4minute ក្រោយចេញពីផលិតកម្ម Cube
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Koreaboo