លីគ​ AK League 2016 ឈាន​ដល់​សប្តាហ៍​ទី​១២

  • 2016-06-17 18:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​លីគ​ AK Leauge ​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ឈាន​ដល់​សប្តាហ៍​ទី​១២​ហើយ​នា​ថ្ងៃ​សៅរ៍ ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៦។ ការ​​ប្រកួត​នឹង​ចាប់​ផ្តើម​ពី​ម៉ោង​១​ រសៀល​ រហូត​ដល់​ម៉ោង​ ៤​ រសៀល​ ហើយ​ការ​ប្រកួត​ត្រូវ​រៀប​ចំ​ឡើង​នៅ​ហាង​អ៊ីនធើណេត​ទាំង​ ៥​ ដែល​រួម​មាន​ហាង​  Cyber Battle Ground, Sector7, 4G Dota, True Cyber ​និង  Iron Net។

 

សម្រាប់​សប្តាហ៍​ទី​១២​នេះ​ក្រុម​ដែល​ត្រូវ​ប្រកួត​មាន៖ -          Klasor[168], JSCNeverdie, Five Military, Secret ត្រូវប្រកួតនៅ  Iron Net -          YouWillKnow, OtJesKlach2, Excellenty, King LDP ត្រូវប្រកួតនៅ  4G Dota -          Se7enGunClub, Overcome, Nano Omega, The PangSdok ត្រូវប្រកួតនៅ  Sector7 -          Team Domi, OtJesKlach1, KurOyKlach, Piramit ត្រូវប្រកួតនៅ  True Cyber -          Team 5Noob, Nevercare, Final XTeam, Why Not Me ត្រូវប្រកួតនៅ  Cyber Battle Ground

 

 

អត្ថបទ៖ សុធា​