ទូរសព្ទស្តើង​ជាង​គេ​ក្នុង​លោក​ប្រកាសផ្លូវការ​ហើយ

  • 2014-10-30 00:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ចិន​ OPPO ​បាន​ប្រកាស​ Smartphone ថ្មី​របស់​ខ្លួន​ដែល​​ជាប់​ចំណាត់​ថ្នាក់​​ទូរសព្ទ​ដែល​មាន​រាង​ស្ដើង​ជាង​គេ​បំផុត​ក្នុង​លោក​មាន​ឈ្មោះ​ថា Oppo R5។

 

Oppo ដែល​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​មួយ​របស់​ចិន​មិន​សូវ​មាន​អ្នក​ស្គាល់​ បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​បាន​ប្រកាស​ Smartphone ជំនាន់​ក្រោយ​របស់​ខ្លួន​មាន​រាង​ស្ដើង​ជាង​គេ​បង្អស់​ក្នុង​លោក​កាល​ពីប៉ុន្មាន​ម៉ោង​មុន​នេះ​នៅ​ប្រទេស​សិង្ហបុរី​។ Oppo R5 មាន​កម្រាស់​ស្ដើង​ត្រឹម​តែ ៤,៨៥ម.ម​ ប៉ុណ្ណោះ​ដែល​ស្ដើង​ជាង iPhone 6 (កម្រាស់ ៦,៩ម.ម)​ ដាច់​តែ​ម្ដង។

 

 

Oppo R5 មាន​អេក្រង់​ទំហំ ៥,២អ៊ីញ (ប្រើ​បច្ចេកវិទ្យា​  AMOLED) និង​មាន​ Resolution 1080p រី​ឯ​ផ្នែក​គែម​របស់​វា​ស្រោប​ដោយ​អាលុយមីញ៉ូម​យ៉ាង​រលើប​រលោង​។ Smartphone មួយ​នេះ​បំពាក់​ដោយ​ Chip ប្រភេទ  Qualcomm  Snapdragon 615 (MSM8939), CPU: Octa-Core មាន​ល្បឿន 1.5GHz និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android v4.4.2 (KitKat) ។

 

 

 

ចំណែក​ឯ​កាមេរ៉ា​ខាង​ក្រោយ (លាន​ចេញ​មក​ក្រៅ​បន្តិច) ​របស់ Oppo R5 វិញ​​ទំហំ 13MP (ប្រើ​​បច្ចេកវិទ្យា​ Sony IMX214) និង​មុខ​ 5 MP , RAM 2GB, ថ្ម​ប្រភេទ Li-Polymer មាន​ថាម​ពល​ 2,000mAh, ទម្ងន់ ១៥៥ក្រាម​និង​មាន​តម្លៃ ៥០០ដុល្លារ ។

 

ទោះ​ជា​យ៉ាង​ណា​ ខាង​ក្រុមហ៊ុន OPPO នៅ​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​​ណា​មួយ​ទាក់​ទង​នឹង​ការ​បរិច្ឆេទ​ ដាក់​លក់​លើ​ទីផ្សារ​អន្តរជាតិ​នៅ​ឡើយ​ទេ៕ ​

 

ម៉េច​ដែរ​?​ ប្រិយមិត្ត​ចង់​បាន Oppo R5 នេះ​ដែរ​អត់?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់​និត

ប្រភព៖ gsmarena