គ្រូស្នេហ៍ (ភាគបញ្ចប់)
- 2016-06-24 13:30:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូស្នេហ៍ (ភាគបញ្ចប់)
ចន្លោះមិនឃើញ
ភាគបញ្ចប់ ដឹងខ្លួនមកវិញ មេឃភ្លឺស្រាងៗទៅហើយ។ ខ្ញុំនៅតែជាខ្ញុំ គ្មានអ្វីដែលមិនចាំនោះទេ។ ខ្ញុំវែកមុងដែលកាលពីក្បាលល្ងាច ស៊ុបទ្រុបគួរឱ្យឆ្អន់នោះទាំងហូសចិត្ត ដែលខ្ញុំបានដេកគេចមូសពេញមួយយប់ក្នុងនេះ។ ឱនពាក់ស្បែកជើង ខ្ញុំឮសំឡេងគាត់គ្រហែម។ ចិត្តខ្ញុំរេរាណាស់ បន្តិចចង់ខឹងដែលគាត់លុបចោលវិជ្ជាការរបស់ខ្ញុំ តែអរដែរដែលគាត់ពូកែអាចជួយខ្ញុំមិនឱ្យមានរឿងបាន។ «គេលែងស្លាប់ហើយមែនទេតា?»
គាត់ដើរមកអង្អែលក្បាលខ្ញុំដោយគ្មានក្រែងចិត្ត ហើយនិយាយស្អក៖ «អាចៅឯងក៏មិនអីដែរ!» «តើខ្ញុំបានគេទេ?» ខ្ញុំសួរសំណួរនេះ បើប៉ះអ្នកធម្មតាៗច្បាស់ជាមិនយល់ន័យងាយឡើយ តែខ្ញុំជឿថាគាត់យល់។ តាអាចារ្យមិននៅទេ មានតែយើងពីរនាក់ គាត់ឡើងអង្គុយគែមគ្រែ ហើយអត់ធ្មត់ពន្យល់ខ្ញុំ៖ «ចៅឯងរូបប៉ុណ្ណឹងដែរ ខ្លាចខ្វះអីត្រឹមស្រីស្រលាញ់?» «តែខ្ញុំស្រលាញ់តែគេប៉ុណ្ណោះ ខ្ញុំមិនត្រូវការស្រីណាទេ!» «អ៊ីចឹងតស៊ូទៅ! តស៊ូដូចមនុស្សម្នាទៅ! ត្រូវមានជំនឿចិត្ត ត្រូវមានការព្យាយាម និងមានវិធីជាមនុស្សលើដីដូចគេឯង! អាគមស្នេហ៍មិនមែនជារឿងល្អសម្រាប់ជីវិតម្នាក់ៗទេ! ចៅឈឺចាប់គ្រប់គ្រាន់ហើយមែនទេ?»
ខ្ញុំងាកសម្លឹងគាត់។ គាត់សមតែជាទស្សនវិទូ ជាជាងជាអ្នកលេងមន្តអាគម។ ហើយខ្ញុំសួរគាត់៖ «អ៊ំជាអ្នកចេះច្រើនអ៊ីចឹង មានប្រពន្ធទេ?» គាត់គ្រវីក្បាល។ ខ្ញុំរៀបចេញ គាត់ឃាត់ថា៖ «នៅធ្វើពិធីមួយជាន់ទៀត! ថ្ងៃត្រង់បានចប់សព្វគ្រប់អាចៅ!» ចេញពីនោះ ខ្ញុំស្រូតទៅពេទ្យ តែគេប្រាប់ថា នាងចេញទៅផ្ទះទៅហើយ។ ខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីប្រញាប់ម្ល៉េះ?
ចុចត្រង់នេះអានភាគបញ្ចប់...
ចុច Like Page ប្រលោមលោក Sabay ដើម្បីទទួលបានរឿងថ្មីៗ