ខាត់ សុឃីម ប៉ង​ហៅ​បេក្ខជន The Voice ឃី សុឃុន ចូល​ក្រុម

  • 2016-06-23 17:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាត់ សុឃីម បាន​និយាយ​ថា នាង​ប៉ង​ហៅ​បេក្ខជន ឃី សុឃុន ចូល​ក្រុម​ចម្រៀង​របស់​ខ្លួន​តាំង​ពី​មុន​ពេល​រូប​គេ​ចូល​ប្រកួត​ក្នុង​កម្មវិធី The Voice Cambodia ទៅ​ទៀត។

 

 

“ខ្ញុំ​អត់​មាន​ត្រូវ​យ៉ាង​ម៉េច​ទេ គ្រាន់​តែ​ជា Fan ផ្កាប់​មុខ​របស់ ឃី សុឃុន។ គាត់​ជា​ក្មេង​ម្នាក់​ស្លូត​ណាស់​គិត​ថា ហៅ​គាត់​ចូល​ក្រុម ហើយ​មិន​ទាន់​ទាំង​ហៅ​ផង ឥឡូវ​គេ​ជាប់ The Voice បាត់"។ ខាត់ សុឃីម ថ្លែង។

 

អ្នក​សិល្បៈ​រូប​នេះ​អះអាង​បន្ត​ថា បាន​ស្គាល់​បេក្ខជន​ខាង​លើ​ជា​យូរ​មក​ហើយ​តាម​រយៈ​ប្អូន​ប្រុស​របស់​ខ្លួន ថែម​ទាំង​ប៉ង​ហៅ​ចូល​ក្រុម​របស់​ចម្រៀង​របស់​ខ្លួន​ដោយ​ជឿជាក់​ថា កូន​ក្រុម Coach ឆន សុវណ្ណរាជ ខាង​លើ​អាច​ជួយ​យឹតយោង​ក្រុម​ភ្លេង​កាន់​តែ​ល្បី​មួយ​កម្រិត​ទៀត។

 

ប៉ុន្តែ ខាត់ សុឃីម បន្ថែម​ថា គ្រប់​យ៉ាង​អាស្រ័យ​លើ​ផលិតកម្ម​ហង្ស​មាស​ប៉ុណ្ណោះ តើ​អនុគ្រោះ​កម្រិត​ណា? ព្រោះ​បើ​តាម​នាង​ដឹង​អ្នក​ជាប់​ឈ្មោះ​ជា Top4 គឺ​ជាប់​កុងត្រា​ជាមួយ​ផលិតកម្ម។ ទោះ​បី​ជា​យ៉ាង​ណា ថៅកែ​ភ្លេង និង​សម្អាងការ​ដដែល​បង្ហាញ​ជំហរ​ថា នឹង​ព្យាយាម​ទាក់ទង​សាមី​ខ្លួន​សាក​លមើល​សិន។

 

នាង​បន្ថែម​ថា៖"ប្រសិន​បើ​ខាង​ផលិតកម្ម​គាត់​យោគយល់ ១០០% ខ្ញុំ​ហៅ​ ឃី សុឃុន ចូល​ក្រុម​ហ្មង សំខាន់​ជាង​គេ​មាន​ពេល​តែ​ខ្លះៗ​ក៏​បាន​ដែរ"៕

 

អត្ថបទ៖​ សំ ជំនាញ

រូប​ថត៖ ហ្វេសប៊ុក ឃី សុឃុន