អតីតបេក្ខភាព The voice ជុំ សម្ផស្ស និពន្ធចម្រៀងរៀបរាប់ពីជីវិតពិតរបស់ខ្លួន
- 2016-06-24 17:33:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតបេក្ខភាព The voice ជុំ សម្ផស្ស និពន្ធចម្រៀងរៀបរាប់ពីជីវិតពិតរបស់ខ្លួន
ចន្លោះមិនឃើញ
អតីតបេក្ខភាព The Voice Cambodia រដូវការទី ២ លោក ជុំ សម្ផស្ស បានរៀបរាប់ឲ្យដឹងថា លោកបាននិពន្ធចម្រៀងមួយបទ ដែលបានរៀបរាប់ពីជីវិតតស៊ូពុះពារគ្រប់ឧបសគ្គនៅក្នុងជីវិតដោយខ្លួនឯងតាំងពីអាយុ ១៥ ឆ្នាំមកម្ល៉េះ។
សម្ផស្ស ហៅ ចេស្តា បានរៀបរាប់ប្រាប់ Sabay បន្តថា បទ "ជីវិតអ្នកចម្រៀង” លោកបានបញ្ចូលសាច់រឿងខ្លួនទៅក្នុងចម្រៀងទាំងអស់។ " តាំងពីឪពុកម្ដាយបែកបាក់គ្នាមកខ្ញុំបានចាកចេញទៅរស់នៅក្រៅផ្ទះ ដើរលក់កាសែតចម្រៀង ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវិត និងការរៀនសូត្ររបស់ខ្លួន។”
លោកក៏បានរៀបរាប់ពីជីវិតផ្ទាល់ខ្លួនបន្តថា ព្រោះតែជីវភាពមិនសូវជាធូរធារដូចគេទើបបង្ខំឲ្យលោកឈប់រៀនត្រឹមថ្នាក់ទី ១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយដើរច្រៀងតាមភោជនីយដ្ឋាន និងតាមកម្មវិធីផ្សេងៗទៀត។
ម្ចាស់បទ "ម៉ែក្មេកចង់បានកូនប្រសាបារាំង" បានបញ្ជក់ផងដែរថាចម្រៀងមួយបទខាងក្រោមនេះមិនមែនជា Original ទេ តែនេះជាជំហានដំបូង និងប្រើពេលនិពន្ធតែមួយថ្ងៃប៉ុណ្ណោះ។ "ត្បិតតែវាមិនមែនជា Original Song តែចម្រៀងលើកក្រោយៗខ្ញុំនឹងធ្វើជា Original វិញម្ដង ”
តារាវ័យ ២៨ ខាងលើក៏បានប្រាប់ដែរថានៅប៉ុន្មានឆ្នាំមុនលោកបានចុះកុងត្រាជាច្រៀងក្នុងផលិតកម្មចម្រៀងក្នុងស្រុកមួយ ហើយផុតកុងត្រាទើបទៅដាក់ពាក្យប្រឡង The Voice Cambodia រដូវការទី ២ តែម្ដង និងបានក្លាយជាកូនក្រុម Coach ឆន សុវណ្ណរាជ តែធ្លាក់ត្រឹមវគ្គ Live Show សប្ដាហ៍ទី ២៕
អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖Facebook