សាលាអន្តរជាតិ Learning Jungle សម្ពោធ​សាខា​ថ្មី​នៅ​ទួល​សង្កែ

  • 2016-07-01 16:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​អន្តរជាតិ លើននីង​ចាំងហ្គល (Learning Jungle International School) ដែល​ជា​សាលា​ទទួល​បាន​សិទ្ធិ​ហ្រេ្វនឆាយ​ពី​កាណាដា​តែ​មួយ​គត់​នៅ​កម្ពុជា​ ក្នុង​ការ​ផ្ដល់​ជូន​នូវ​ការ​អប់រំ​កម្រិត​ស្តង់ដារ​ខ្ពស់​បំផុត បាន​ប្រារព្ធ​ពិធី​សម្ពោធ​សាលា​បឋម​សិក្សា​ថ្មី​របស់​ខ្លួន និង​ប្រារព្ធ​ទិវា​បុណ្យជាតិ​កាណាដា​ខួប​លើក​ទី​១៤៩ ក្នុង​ថ្ងៃ​តែ​មួយ កាល​ពី​ថ្ងៃ​ទី​២៥-មិថុនា កន្លង​ទៅ​នេះ។

 

សាខា​ថ្មី​នេះ​មាន​ទីតាំង​នៅ អគារ​លេខ ២៥៦ ផ្លូវ​លេខ​៥៩៨ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​មាន​២​កម្រិត គឺ​មត្តេយ្យ និង​បឋម​សិក្សា។

 

 

កម្មវិធី​នេះ​ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​របស់​ឯកឧត្ដម​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អម​ដំណើរ​ដោយ​លោក​ ហ្វ្រង់ស៊ីសហួត ប្រធាន​ការិយាល័យ​ និង​កុងស៊ុល​របស់​ស្ថានទូត​កាណាដា ប្រចាំ​កម្ពុជា, ឯកឧត្តម និល ណុន អនុ​ប្រធាន​តុលាការ​កំពូល និង​ប្រធាន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា, លោក នែលស្មីតឈីងគាន់កូ នាយក​ប្រតិបត្តិ​នៃ​សាលា​លើននីង​ចាំងហ្គល នៅ​ប្រទេស​កាណាដា, ​លោក លី វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​សាលា​អន្តរជាតិ​លើននីង​ចាំងហ្គល និង លោក ដេវីដ សុខ ដារ៉ា ម៉ាសល ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​សភា​ពាណិជ្ជកម្ម​កាណាដា​ប្រចាំ​កម្ពុជា។

 

លោក លី វីរៈ ដែល​ជា​ស្ថាបនិក​សាលា​អន្តរជាតិ​លើននីង​ចាំងហ្គល​ផង​ដែរ​នោះ បាន​ថ្លែងថា "កម្មវិធី​ភាសា​ខ្មែរ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ ប្រចាំ​ថ្ងៃ​ដើម្បី​ធានា​ថា​សិស្ស​របស់​យើង​មាន​ការ​ប្រកួត​ប្រជែង​ទាំង​ ក្នុងស្រុក​ និង​ក្រៅ​ស្រុក​នា​ពេល​អនាគត។ សាលា​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​ការ​អប់រំ​កម្រិត​​ស្តង់ដារ​អន្តរជាតិ​ពិត​ប្រាកដ​ជូន​ដល់​សិស្សា​នុសិស្ស​ខ្មែរ និង​អាចឲ្យ​ពួកគាត់​រក្សា​បាន​នូវ​អត្ដសញ្ញា​ណ​ជាតិខ្មែរ ដែល​នេះ​ជា​មូលហេតុ​ចម្បង​ដែល​ខ្ញុំ​បាន​សម្រេចចិត្ត​វិនិយោគ​នៅក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា"។

 

​នៅ​ពិធី​នេះ ​ក៏​មាន​ការ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្សានុសិស្ស​ដែល​បាន​បញ្ចប់​ថ្នាក់​ មតេ្តយ្យ​សិក្សា និង​ការ​សម្ដែង​របស់​សិស្សានុសិស្ស ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ផ្នែក​ភាសា​អង់គ្លេស សិល្បៈ និង​តន្ត្រី។​

 

អគារ​​បឋម​សិក្សា​ថ្មី​នេះ​រួម​មាន​បណ្ណាល័យ និង​បន្ទប់​កុំព្យូទ័រ បន្ទប់​តន្ត្រី បន្ទប់​ពិសោធន៍ អាង​ហែល​ទឹក​ចំនួន​ ២ អាហារដ្ឋាន​ដែល​មាន​ទំហំ​ធំ បន្ទប់​ថ្នាក់​រៀន​ទំនើបៗ សាល​លេង​កីឡា និង​សន្និសីទ​ដែល​អាច​ឲ្យ​សិស្សានុសិស្ស​លេង​កីឡា​ហ្វុតសាល កីឡា​បាល់​បោះ និង​កីឡា​បាល់ទះ។ សម្ភារៈ​បរិក្ខារ​ទំនើបៗ​នៅ​ក្នុង​បរិវេណ​សាខា​ថ្មី​នេះ​បាន​លើក​តម្កើង​ សាលា​អន្តរជាតិ​លើននីង​ចាំងហ្គល​ឱ្យ​មាន​ភាព​លេចធ្លោ​ក្នុង​ចំណោម​សាលា​ អន្តរជាតិ​កំពូលៗ​នៅ​កម្ពុជា។

 

 

បច្ចុប្បន្ន​ សាលា​អន្តរជាតិ​ លើននីង​ចាំងហ្គល ​ផ្ដល់​នូវ​ការ​អប់រំ​ពី​កម្រិត​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់ទី​៦។ ក្រៅពី​​គ្រូ​​មាន​គរុកោសល្យ​​​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បង្រៀន​ទៅ​តាម​កម្មវិធី​សិក្សា​​កម្រិត​ស្តង់ដារ​ខ្ពស់​ពី​កាណាដា រួម​ទាំង​បរិស្ថាន​សិក្សា និង​សេវាកម្ម​ល្អ សាលា​អន្តរជាតិ លើននីង​ចាំងហ្គល មាន​ភាព​ខុសប្លែកគ្នា​ពី​សាលា​ដទៃទៀត ដោយ​សាលា​បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ពិសេស​ជូន​ដល់​មាតាបិតា​ក្នុង​ការ​តាម​ដាន​ពី​ការ​សិក្សា​របស់​កូនៗ និង​ផ្តល់​ជូន​នូវ​ការ​ធានា​និង​ទំនុកចិត្ត​ថា​កូនៗ​របស់​ពួកគាត់​ត្រូវ​បាន​ថែទាំ​បាន​យ៉ាង​ល្អ​បំផុត។​

 

កម្មវិធី​សិក្សា​ភាសា​ខ្មែរ ​របស់​សាលា​អន្តរជាតិ​ លើននីង​ចាំងហ្គល ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួងអប់រំ​ យុវជន និង​កីឡា​កម្ពុជា​។ រីឯ​សញ្ញាប័ត្រ​ទទួល​ស្គាល់​ដោយ​សាលា​ លើននីង​ចាំងហ្គល ប្រទេស​កាណាដា ​និង​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​កម្ពុជា។

 

រីកចម្រើន​ជាមួយ​នឹង​គុណភាព​អប់រំ​ស្តង់ដារ​កាណាដា​ដែល​រក្សា​នូវ​អត្ដ​សញ្ញាណ​ខ្មែរ​!

 

 

 

 

 

 

Contact Person: Learning Jungle International School Ms. PichthidaKhun Operations Manager Tel: 095 222 885 Email: picthida.khun@ljis.edu.kh

 

អត្ថបទ៖ ពាណិជ្ជកម្ម