សណ្ឋាន​ចិញ្ចើម​ ៧​យ៉ាង​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក

  • 2016-07-07 15:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​រាង​ចិញ្ចើម​ក៏​អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក​ដែរ ថា​អ្នក​ជា​មនុស្ស​បែប​ណា។ បើ​តាម​តម្រា​ទាយ​លក្ខណៈ​មនុស្ស រៀប​រៀង​ដោយ ចាប ពិន បាន​បង្ហាញ​ពី​សណ្ឋាន​ចិញ្ចើម​ ៧​យ៉ាង ដូច​ខាង​ក្រោម៖ ​

រូបតំណាង
- ចិញ្ចើម​ខ្ពស់​ម្ខាង៖ មាន​បញ្ញា​ល្អ មាន​វិចារណញ្ញាណ​ចេះ​គិត​គូ​បាន​ត្រឹម​ត្រូវ
  • ចិញ្ចើម​ទាំង​ពីរ​ឃ្លាត​គ្នា​៖ ចិត្ត​រហ័ស​ ធ្វើ​អ្វី​ភ្លាម​ៗ ចូល​ចិត្ត​សំ​ដែង​ការ​ចំហ មិន​សូវ​លាក់​លៀម​ច្រើន

  • ចិញ្ចើម​ទាំង​ពីរ​ជិត​គ្នា​៖ ​ច្រើន​ឫស្សា​ និង​សង្ស័យ​ច្រើន​ពី​នេះ​ពី​នោះ

  • ចិញ្ចើម​កោង​បន្តិច៖ សុភាព​រាបសារ​ អធ្យាស្រ័យ​ល្អ ចេះ​ជួយ​ទំនុក​បម្រុង​ឈឺ​ឆ្អាល​គេ​ផង​ទាំង​ពួង

  • ចិញ្ចើម​ត្រង់៖ ចិត្ត​ខែង​រែង​ ក្លាហាន មោះ​មុត

  • ចិញ្ចើម​ស្ដើង៖ ខ្វះ​គំនិត មិន​សូវ​មាន​យោបល់​ច្រើន ​ចូលចិត្ត​ស្ដាប់​ជា​ជាង​និយាយ

  • ចិញ្ចើម​ក្រាស់៖ ច្រើន​ចេះ​តែ​បាន​គេ​ស្រឡាញ់​ចូល​ចិត្ត មាន​អ្នក​រាប់​អាន​ច្រើន

 ប្រិយមិត្តវិញ មានលក្ខណៈចិញ្ចើមត្រូវនឹងមួយណា?

អត្ថបទ៖ លឹម សុ​នា