ប៊ុត សារ៉ាវុទ្ធ មិន​គិត​គូរ​រឿង​លុយ​កាក់​ជា​ធំ​

  • 2016-07-08 17:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ុត សារ៉ាវុទ្ធ ដែល​ជា​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​ប្រុស​ជំនាន់​ថ្មី​នោះ ពេល​ក្ដោប​បាន​តំណែង​សំខាន់​ក្នុង​រឿង "ទឹកចិត្ត​ម្ដាយ​សម័យ​ថ្មី” របស់​អ្នកស្រី ពាន់ ភួងបុប្ផា បាន​និយាយ​រឿង​តម្លៃ​ខ្លួន​ថា​ លោក​មិន​បាន​គិត​ពី​លុយ​កាក់​ជា​ធំ​ឡើយ។

 

 

“ចំពោះ​តម្លៃ​ខ្លួន​រឿង​នេះ​ ខ្ញុំ​មិន​ទាន់​បាន​និយាយ​គ្នា​ជាមួយ​ក្រុម​ការងារ​ឡើយ ព្រោះ​ចាំ​និយាយ​គ្នា​ពេល​ក្រុង​ពាលី​ហើយ”។ ចំពោះ​បញ្ហា​នេះ ​លោក​បញ្ជាក់​ពី​ហេតុផល ២ ចំណុច​ថា ទី​១ ព្រោះ​តារា​វ័យ ២៧ ឆ្នាំ​រូប​នេះ​គិត​ថា​រឿង "ទឹកចិត្ត​ម្ដាយ​សម័យ​ថ្មី” លោក​ជា​តួអង្គ​កូន​ប្រុស​របស់​តួអង្គ​ឯក​ធំ​អ្នកស្រី អម្ពរ ទេវី។

 

ចំណែក​មូលហេតុ​មួយ​ទៀត​ គឺ "ខ្ញុំ​គិត​ថា​ ទោះ​ពួក​ខ្ញុំ​មិន​បាន​​និយាយ​គ្នា​មុន​ក៏​ដោយ​ ក៏​ខ្ញុំ​គិត​ថា ​ខាង​ក្រុម​ការងារ​នឹង​រៀបចំ​ឲ្យ​ខ្ញុំ​បាន​សមរម្យ​ដែរ ព្រោះ​ពួក​គាត់​សុទ្ធ​តែ​ជា​​អ្នក​ធ្វើការ​នៅ​ក្នុង​ផ្នែក​ភាពយន្ត​នេះ​​​យូរ​ហើយ គាត់​ប្រាកដ​ជា​យល់​ដឹង​ពី​តួ​អង្គ​នីមួយ​ៗ​ថា​សក្ដិសម​បាន​ប៉ុន្មាន។”

 

 

តែ​លោក​បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា​ ចំពោះ​ភាពយន្ត​ដទៃ​ទៀត​ មុន​ពេល​ទទួល​ថត ត្រូវ​ពិភាក្សា​ពី​តម្លៃ​ខ្លួន​ជាមុន​សិន តែរឿង​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​បួន​ជំនាន់​នេះ ​ទោះ​ជា​ម្ចាស់​ផលិតកម្ម​ឲ្យ​ប៉ុន្មាន​ ក៏​​​ទទួល​យក​ដែរ៕

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី