ម្ចាស់​ក្លឹប​ West Ham ប្រាប់​ Real​ បើ​ចង់​បាន​ Payet ​ទាល់​តែ​​​ចាយ​​១០០​លាន​ផោន

  • 2016-07-13 21:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Sullivan ​សហ​ម្ចាស់​ក្លឹប​ West Ham បាន​ព្រមាន​​ក្លឹប​ស្ដេច​ស Real Madrid ​ថា​​ ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​​ Dimitri Payet ​​មិន​មែន​សម្រាប់​លក់​ទេ ប៉ុន្តែ​បើ​ Real ចង់​បាន​ខ្លាំង​ ទាល់​តែ​​ហ៊ាន​ចំណាយ​តម្លៃ ១០០​លាន​ផោន​ (១៣២,៦៧​លាន​ដុល្លារ)។

 

Dimitri Payet ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​​ របស់​ក្លឹប​ West Ham

 

Payet វ័យ​២៩​ឆ្នាំ​ ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ នៅ​ព្រឹត្តិការណ៍​ Euro 2016។ អតីត​កីឡាករ​ក្រុម​ Marseille ​រូប​នេះ​ បាន​ផ្ទេរ​មក​ក្លឹប​ West Ham កាល​ដើម​រដូវ​កាល​មុន​ ក្នុង​តម្លៃ​១០,៧​លាន​ផោន​ និង​ទើប​​ត​កុងត្រា​៥​ឆ្នាំ​កន្លះ​​​ជាមួយ​ក្លឹប​ញញួរ​យក្ស​ទៀត​ កាល​ខែ​កុម្ភៈ។ ប៉ុន្តែ​កាល​មុន​​ត​កុងត្រា​ តារា​ឆ្នើម​រូប​នេះ​ ធ្លាប់​ត្រូវ​​ក្លឹប​យក្ស​អេស្ប៉ាញ​ Real ​ចាប់​អារម្មណ៍​ខ្លាំង ដោយ​ឲ្យ​ថ្លៃ​​ប្រហែល​៤០​លាន​ផោន។

 

លោក​ David Sullivan ​សហ​ម្ចាស់​ក្លឹប​ West Ham

 

លោក​ Sullivan ​បាន​ប្រាប់​ដល់​ Daily Mirror ថា៖ "Payet ​មិន​មែន​សម្រាប់​លក់​ទេ គ្រាន់​តែ​មាន​ក្លឹប​ធំ​មួយ​ចង់​បាន​គាត់។ គាត់​នៅ​ជាប់​កុងត្រា​នៅ​ឡើយ។ ជាមួយ​នឹង​អាយុ​បច្ចុប្បន្ន​របស់​គាត់ គាត់​​មាន​តម្លៃ​១០០​លាន​ផោន។ គាត់​ជា​កីឡាករ​​ដែល​មាន​ទេពកោសល្យ​បំផុត​ ហើយ​ប្រហែល​ជា​កីឡាករ​ ដែល​ទាត់​ហ្វ្រីឃីត​ល្អ​បំផុត​លើ​​ពិភពលោក។ បើ​មាន​ក្លឹប​ណា ហ៊ាន​បំបែក​កំណត់ត្រា​លើ​លោក ចង់​ទិញ​យក​គាត់ យើង​នឹង​ពិចារណា ប៉ុន្តែ​ត្រូវ​មាន​ការ​យល់​​ព្រម​ទាំង​អស់​គ្នា”៕

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ TheSun | SkySports