Payet សម្រេច​​នៅ West Ham ១០០% មិន​ចាក​ចេញ​នោះ​ទេ

  • 2016-07-15 16:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dimitri Payet បាន​ចេញ​មក​អះអាង​ថា​ ១០០%​ ខ្លួន​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​ West Ham United រដូវកាល​ថ្មី​នេះ​ពោល​គឺ​មិន​ចាក​ចេញ​ទៅ​ណា​នោះ​ទេ។

 

ការ​លើក​ឡើង​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​ បន្ទាប់​ពី​ព័ត៌មាន​ជាច្រើន​ផ្សាយ​ថា​រូប​គេ​អាច​នឹង​ចាក​ចេញ​ទៅ​កាន់​ក្លឹប​ ផ្សេង​ ពិសេស​គឺ Real Madrid ដោយ​សារ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាមួយ​ក្រុម​មាន់​គក​បារាំង​កាល​ពី​ប្រកួត​អឺរ៉ូ។

 

យ៉ាងណា​ក៏ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ ដែល​សល់​កុងត្រា​ជាមួយ​ West Ham ដល់​ឆ្នាំ ២០២១ បាន​ឲ្យ​ដឹង​ថា​គេ​គ្មាន​គម្រោង​ចាក​ចេញ​ពី​ទ្រនំ​ចាស់​ឡើយ។ "ខ្ញុំ​លឺ​ព័ត៌មាន​ពី​ការ​ចាប់​អារម្មណ៍​របស់​ក្លឹប​នានា ខ្ញុំ​ពិត​ជា​មាន​មោទនភាព តែ​ខ្ញុំ​ស្រលាញ់ West Ham។ ពួក​យើង​បញ្ចប់​រដូវកាល​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​ពិត​ជា​អន្ទះសា​ចង់​លេង​នៅ​កីឡដ្ឋាន​ថ្មី Olympic Stadium។ ១០០ ភាគរយ​ខ្ញុំ​នឹង​នៅ West Ham បន្ត​ទៀត ខ្ញុំ​ស្រលាញ់​ក្លឹប ខ្ញុំ​ចង់​ប្រាប់​អ្នក​គាំទ្រ​ទាំងអស់​ដូច្នេះ។" Payet ឆ្លើយ​តប​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ The Sun៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Goal

អត្ថបទពេញនិយម
អត្ថបទថ្មី