រូបភាពប្លែកៗពី Cosplay កម្ពុជាម្សិលមិញ
- 2016-07-18 23:08:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពប្លែកៗពី Cosplay កម្ពុជាម្សិលមិញ
ចន្លោះមិនឃើញ
Cosplay កម្ពុជា បានប្រព្រឹត្តទៅកាលពីម្សិលមិញនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រោមការរៀបចំរបស់ Dark Fantasy សហការជាមួយ Sabay។ កម្មវិធីជាច្រើនបានបង្ហាញឡើងរួមមាន សិល្បៈ Cosplay, ការបង្ហាញម៉ូដ Cosplay, ការច្រៀងរាំ, Mr. និងMs. Cosplay រួមទាំងកម្មវិធីជាច្រើនទៀត។
អ្វីដែលកាន់តែពិសេសនោះ គឺកម្មវីធីបានអនុញ្ញាតឲ្យអ្នកចូលរួមតែងតួជា Cosplay ទាំងអស់បញ្ចេញសមត្ថភាពទាំងការរាំ ឬច្រៀង ដែលញ៉ាំងឲ្យកម្មវិធីកាន់តែសប្បាយមួយកម្រិតទៀត។ Cosplayer នីមួយៗអាចបង្កើតស្ទាយពិសេសៗផ្ទាល់ខ្លួនដើម្បីទាក់ទាញចំណាប់ អារម្មណ៍ទស្សនិកជន ហើយក៏ដើម្បីឈ្នះពិន្ទុពីគណកម្មការផងដែរ។
Cosplay គឺសំដៅទៅលើការស្លៀកពាក់ ឬតុបតែងខ្លួនទៅតាមតួអង្គក្នុងខ្សែភាពយន្ត សៀវភៅ ឬវីដេអូហ្គេម ជាពិសេសគឺតួតុក្កតាជប៉ុន។ គោលបំណងសំខាន់របស់វាគឺឲ្យយុវវ័យបង្ហាញ ឬធ្វើនូវអ្វីដែលខ្លួនចូលចិត្ត និងអាចឲ្យពួកគេបានជួបអ្នកដែលមានចំណូលចិត្តដូចខ្លួនផ្សេងៗ ទៀត។
ចង់ដឹងថាកម្មវីធីទាំងមូលមានទិដ្ឋភាពយ៉ាងណានោះសូមទស្សនារួប និងវីដេអូខាងក្រោម៖
អត្ថបទៈ យ៉ារិទ្ធ