Heineken រៀបចំវគ្តផ្តាច់ព្រ័ត្រនៃកម្មវិធី #LiveYourMusic ជាមួយ EDM Cambodia
- 2016-07-19 00:40:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Heineken រៀបចំវគ្តផ្តាច់ព្រ័ត្រនៃកម្មវិធី #LiveYourMusic ជាមួយ EDM Cambodia
ចន្លោះមិនឃើញ
វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីតន្ត្រីសកលថ្មីរបស់ស្រាបៀរ Heineken ដែលមានឈ្មោះថា #LiveYourMusic ត្រូវបានធ្វើឡើងនៅ EDM Cambodia Raveground កោះពេជ្រ កាលពីថ្ងៃសៅរ៍ ទី១៦-កក្កដា កន្លងមកនេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករ។
សម្រាប់កម្មវិធីវគ្គផ្ដាច់ព្រ័ត្រនេះ Heineken បានសហការរៀបចំជាមួយក្រុម EDM Cambodia ដោយមានការចូលរួមសម្ដែងពីតារាល្បីៗប្រចាំកម្ពុជា ដូចជា Nikki Nikki, Bross La & Seav Jks, DJ Maily, Qas3, RXTHY, Vutha x Yoku, Scareface និងDJ Lin ដែលបានបង្កបរិយាកាសរាត្រីរាំរែកមួយដែលមិនអាចបំភ្លេចបាន។
ក្រៅពីការចូលរួមសម្តែងពីសំណាក់តារាល្បីៗ កម្មវិធីដែលទទួលបានការចាប់អារម្មណ៍បំផុតក្នុងរាត្រីនោះគឺកម្មវិធី "Takeover" ដែលអនុញ្ញាតឱ្យអ្នកចូលរួម "បន្តវេន" គ្រប់គ្រងជ្រើសរើសតន្ត្រីពី DJ ដោយប្រើខ្សែកងដៃពិសេសម៉ាក Heineken អាចបំភ្លឺភ្លើងពណ៌ក្រហម ឬបៃតង ដែលអ្នកចូលរួមអាច Vote ឬបោះឆ្នោតបទចម្រៀងបន្ទាប់តើបទមួយណាដែលគេចង់ស្តាប់ ដោយមានផ្ទាំងអេក្រង់ LED ធំមួយ។
កម្មវិធីតន្ត្រីផ្ទាល់ #LiveYourMusic ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប នៅតាមបណ្តាក្លឹបល្បីៗក្នុងខេត្តក្រុងទាំងនោះ ចាប់ពីខែឧសភា ដល់ខែកក្កដា។
សម្រាប់ព័ត៌មានបន្ថែមអំពី Heineken សូមចូល www.facebook.com/heineken ៕
អត្ថបទ៖ ពាណិជ្ជកម្ម