អេឡិច ហ្សូរ៉ា មាន​ឱកាស​ទៅ​​ដល់​​ប៉ូឡូញ

  • 2016-07-21 16:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង អេឡិច ហ្សូរ៉ា បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា​ ពេល​នេះ​លោក និង​យុវជន​ខ្មែរ ៣០ នាក់​ទៀត​ បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​​​ប៉ូឡូញ​ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល ២ សប្ដាហ៍។

 

 

" World Youth Day 2016 ឬ​ប្រជុំ​យុវជន​ពិភពលោក" ដែល​រៀបចំ​បី​ឆ្នាំ​ម្ដង ហើយ​ក៏​ជា​កម្មវិធី​ដែល​ធ្វើ​ឲ្យ​បុរស​វ័យ ២៧ ឆ្នាំ​ខាង​លើ​មាន​ឱកាស​បាន​ទៅ​ដល់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយ​នោះ។ លោក​បាន​ប្រាប់​បន្ត​ទៀត​ថា "បង​មក​នេះ​មាន​រយៈពេល ២ អាទិត្យ ហើយ​កិច្ច​ប្រជុំ​ធ្វើ​ឡើង​នៅ​ទីក្រុង Kraków  ១ អាទិត្យ និង​បន្ត​ទៅ​ទីក្រុង​មួយ​ទៀត​ឈ្មោះ Kielce ”។

 

 

ហ្សូរ៉ា បាន​បញ្ជាក់​ពី​មូលហេតុ​ ដែល​ធ្វើឲ្យ​លោក​មក​ធ្វើការ ក៏​ដូចជា​ដើរ​លេង​នៅ​ទី​នោះ​បានថា ព្រោះ​​តែ​លោក​​ជា​សមាជិក​កាតូលិក​ក្នុង​ប្រទេស​កម្ពុជា ហើយ​កម្មវិធី​នេះ ​រៀបចំ​ឡើង​ដើម្បី​ជួបជុំ​អ្នក​​កាតូលិក​ទាំងអស់​នៅ​លើ​ពិភពលោក។ ដោយ​ឆ្នាំ​នេះ​ មាន​អ្នក​ចូលរួម​លើស​ពី​ ២​លាន​នាក់ ចំណែក​ការ​ចាយ​វាយ ​គឺ​ខាង​សមាគម​ជា​អ្នក​ចំណាយ​ទាំងអស់។

 

តួ​ប្រុស​ក្នុង​រឿង "ទេសចរណ៍​ឋាននរក” បញ្ជាក់​ថា​ លោក​ធ្លាប់​បាន​ទៅ​ចូលរួម​កម្មវិធី​បែប​នេះ​ក្រៅ​ប្រទេស​បាន​ច្រើន​ដែរ​ដូចជា ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ហ្វីលីពីន និង​មាន​ប្រទេស​ជាច្រើន​ទៀត។ លោក​បាន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​តាំងពី​ថ្ងៃ ១៨ ខែ កក្កដា ដោយ​គ្រាន់តែ​ចំណាយ​ពេល​ជិះ​យន្តហោះ​ជិត ២ ថ្ងៃ ហើយ​ថ្ងៃ​ទី​ ០១ ខែ​សីហា ទើប​ត្រឡប់​មក​វិញ៕

 

 
 
 

អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យ