​Lenovo ​ទិញ​ Motorola ​​ពី​ Google បាន​សម្រេច

  • 2014-10-31 16:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យប់​មិញ​នេះ​ Lenovo ​បាន​ប្រកាស​ថា ​Motorola ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ចំណុះ​ឲ្យ​ខ្លួន​ហើយ ​ក្រោយ​ការ​ព្រមព្រៀង​ទិញ​លក់​ជាមួយ​ Google ​ធ្វើ​ចប់​សព្វ​គ្រប់។ ​​​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ប្រកាស​ព្រម​គ្នា​ថា ​​ការ​ទិញ​យក​​ Motorola ​ពី​សំណាក់​ Lenovo ​នេះ​គឺ​បាន​បញ្ចប់​ក្នុង​តម្លៃ​ ២,៩១ ​ពាន់​លាន​ដុល្លារ។ ​​

 
 

​ការ​ទិញ​យក​នេះ​ធ្វើ​ឲ្យ​ Lenovo ​​ក្លាយ​ជា​​ក្រុមហ៊ុន​ផលិត​ Smartphone ​ធំ​បំផុត​ទី ៣ ​ក្នុង​លោក​ ​​ហើយ​​នេះ​ប្រហែល​ជា​គម្រោង​អនាគត​របស់​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​មួយ​នេះ​ក្នុង​ការ​ប្រជ្រៀត​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​ Smartphone។ ​ស្រប​គ្នា​នេះ​ដែរ​ កិច្ចព្រមព្រៀង​ថ្មី​ អាច​ឲ្យ​ Lenovo ​គ្រប់​គ្រង​ទៅ​លើ​ផ្នែក​ទូរសព្ទ​ប៉ុណ្ណោះ​ ចំណែក​ផ្នែក​ផ្សេង​ទៀត​គឺ​ស្ថិត​នៅ​ជា​របស់​ Motorola ​និង​ដំណើរការ​ធម្មតា​ដដែល។

 

Google ​បាន​ទិញ​យក​ Motorola ​​ក្នុង​ឆ្នាំ ​២០១២​ ​ក្នុង​តម្លៃ​ ១២,៥ ​ពាន់​លាន​ដុល្លារ​ ​ហើយ​ការ​ធ្លាក់​ចុះ​ចំនួន​លក់​នៃ​ Smartphone ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​អាច​ជា​មូលហេតុ​ដែល​​ Google ​ឈាន​ដល់​ដំណាក់កាល​​បោះបង់​ជំនួញ​ទូរសព្ទ​មួយ​នេះ។ ​​​ទោះ​ជា​ ​Motorola ​ត្រូវ​បាន​ Lenovo ​ទិញ​យក​ក្ដី​តែ​ក្នុង​កិច្ចព្រមព្រៀង​​ Google ​នៅ​តែ​មាន​ចំណែក​​​នៃ​ប៉ាតង់​របស់​ Motorala ​ មួយ​ចំនួន​ដដែល៕

អាន៖ ចេះ​ប៉ុន្មាន​ក្បាច់​នេះ​ ធានា​ថា​ថតរូប​នឹង​ទូរសព្ទ​កាន់​តែ​ទាក់ទាញ

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​droid-life, ​entrepreneur

អត្ថបទថ្មី