​ចេះ​ប៉ុន្មាន​ក្បាច់​នេះ​ ធានា​ថា​ថតរូប​នឹង​ទូរសព្ទ​កាន់​តែ​ទាក់ទាញ

  • 2014-10-28 15:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

សម័យ​បច្ចេកវិទ្យា​ជឿនលឿន ​និង​បណ្ដាញ​សង្គម​សម្បូរ​បែប ​ការ​ថត ​Selfie​ (ថត​ប្រើ​កាមេរ៉ា​ទូរសព្ទ) ​បាន​ក្លាយ​​ជា​និន្នាការ​ដ៏​ពេញ​និយម​ក្នុង​ស្រទាប់​មនុស្ស​វ័យ​ក្មេង។ ​​​អីចឹង​ហើយ ​ទើប​ ​Sabay ​ចង់​ចែក​រំលែក​គន្លឹះ​ខ្លីៗ​ខ្លះ​ដើម្បី​ឲ្យ​រូបថត​ដែល​ថត​ដោយ​ Smartphone ​របស់​​មិត្ត​យើង​កាន់​តែ​ស្រស់​ស្អាត ​និង​ទាក់ទាញ​​ថែម​មួយ​កម្រិត​ទៀត។

 

១. ​រក​ជ្រុង​ដែល​ស៊ី​បំផុត​នឹង​ទម្រង់​មុខ​របស់​អ្នក

មនុស្ស​ម្នាក់​ៗមាន​ទម្រង់​មុខ ​ឬ​ដង​ខ្លួន​ស្អាត​ខុស​ប្លែក​ពី​គ្នា។ ​អ្នក​ខ្លះ​ស្អាត​ពេល​មើល​ពី​ចំហៀង ​ខ្លះ​ស្អាត​មើល​ពី​មុខ​ចំ​ ឯ​អ្នក​ឯ​ទៀត​ស្អាត​ស្អាត​ពេល​មើល​បញ្ឆិត។ ​​​ដូច្នេះ ​ពេល​នៅ​ម្នាក់​ឯង ​អ្នក​អាច​សាកល្បង​ថត​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​​ថត​ពី​ជ្រុង​ណា​ទើប​មុខ​របស់​អ្នក​មើល​ទៅ​ស្អាត​ជាង​គេ។ ​បើ​រក​ឃើញ​ហើយ​ត្រូវ​ចេះ​កត់​ចំណាំ​​ដោយ​ខ្លួន​ឯង។​

 

២. ញញឹម

​ញញឹម​ក៏​មិន​ខុស​ពី​ទម្រង់​មុខ​ដែរ។ ​អ្នក​ខ្លះ​ស្អាត​ពេល​សើច​អស់ ​ឯ​ខ្លះ​ទៀត​ស្អាត​ពេល​ញញឹម​ផ្កា​ត្រកួន ​(ញញឹម​តិចៗ)។ ​អ្នក​អាច​ថត​ធ្វើតេស្ត​លេង​ថា ​ញញឹម​បែប​ម៉េច​ទើប​សម​នឹង​អ្នក។ ​ស្នាម​ញញឹម​ក៏​ជា​ចំណុច​ទាក់ទាញ​នៃ​រូបភាព ​ជាង​រូបថត​ដែល​មាន​មុខ​ក្រញូវ​មិន​សប្បាយ​ចិត្ត​ដែរ។

 

៣.​ រក​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់

មុន​នឹង​ថត​ត្រូវ​ឲ្យ​ច្បាស់​ថា ​កន្លែង​ដែល​អ្នក​ថត​គឺ​មាន​ពន្លឺ​គ្រប់គ្រាន់​អាច​មើល​ឃើញ​មុខ​ច្បាស់។ ​​កន្លែង​ដែល​មាន​ពន្លឺ​ខ្លាំង​ពេក​ក៏​មិន​ជា​ល្អ​ដែរ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​រូបថត​របស់​អ្នក​មើល​ទៅ​ស​ ឬ​ស្លេក​ខ្លាំង។

 

៤. ​កំណត់​ពេល

​បើ​អ្នក​ចង់​ថត​មួយ​ជំហរ​ខ្លួន​គួរ​កំណត់​ពេល​​កាមេរ៉ា​ឲ្យ​ថត​ដោយ​ខ្លួន​ឯង ​ដូចជា ​៣ ​ឬ​ ៥ ​វិនាទី។ ​បើ​អាច​គួរ​ប្រើ​កាមេរ៉ា​ក្រោយ​ ព្រោះ​វា​មាន​ទំហំ​ Mega Pixel ​ធំ ​​និង​មិន​បែក​ Noise (ព្រិល​ខ្លាំង​ពេល​ពង្រីក)។ ​ចំណាំ៖ ​ជៀសវាង​ថត​ឆ្លុះ​កញ្ចក់​លើកលែង​តែ​គ្មាន​ជម្រើស។

 

៥. ​​​​​​​ប្រើ​កម្មវិធី​ជំនួយ

​បើ​ដឹង​ថា ​សម្រស់​របស់​ខ្លួន​មិន​បាន ​គួរ​ប្រើ​កម្មវិធី​ជំនួយ​នៅ​ពេល​ថត​ដើម្បី​ធ្វើ​ឲ្យ​សាច់​ម៉ត់​ស្អាត​ជាង​មុន ​​ឬ​បើ​អាច​ក្រោយ​ថត​ហើយ​អ្នក​គួរ​យក​មក​ Edit ​ឲ្យ​បាន​ស្អាត​សិន​មុន​នឹង​ Post ​ចេញ។ ​​​តែ​មិន​ត្រូវ​ដាក់​ឲ្យ​រលោង​ពេក​រហូត​បាត់បង់​ភាព​ដើម​ទាំង​ស្រុង​ទេ​​ (ឧទាហរណ៍៖ ​ប្រើ​កម្មវិធី ​Camera 360)។

 

៦. ​មើល​ Background

រូបថត​ស្អាត​មិន​មែន​តែ​មនុស្ស​ខាង​មុខ​ទេ។ ​​ត្រូវ​ឆែក​មើល​​ខាងក្រោយ​ខ្នង​ផង​ថា ​មាន​អ្វី​រញ៉េរញ៉ៃ​ឬ​អត់? ​បើ​មាន​ គួរ​ស្វែង​រក​ជ្រុង​ផ្សេង​ដែល​ល្អ​សឹម​ថត។ ​​បើ​ Background ​ដដែល​ៗ ​ម៉េច​មិន​សាក​ប្ដូរ​រសជាតិ​ដូចជា​ស្វែង​រក​កន្លែង​ធម្មជាតិ​ដូចជា ​ជួរ​ភ្នំ​ ឬ​វាល​ស្រែ​ខៀវស្រងាត់​ធ្វើ​ជា​ Background ​ម្ដង​មើល៍។

 

​​​៧. ​​ប្ដូរ​ស្ទីល​ថ្មី

បើ​ថត​ជ្រុង​មួយ​ស្អាត​​ក៏​មិន​គួរ​បញ្ចេញ​តែ​ជ្រុង​ដដែលៗ​រហូត​ដែរ។ ​​​ម៉េច​មិន​សាក​ប្ដូរ​ស្ទីល​ដូចជា​កាន់​តុក្កតា ​​ឱន​ផឹក​កាហ្វេ​ ​ឬ​ថត​ជុំ​មិត្តភ័ក្ដិ​ពីរ​បី​នាក់​ម្ដង​មើល៍។ ​ហើយ​អ្វី​ដែល​​ត្រូវ​ចាំ​ គឺ​ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​ជា​មុន​សិន​មុន​នឹង​សម្រេច​ Post ​ឬ​ Share ​ឲ្យ​មិត្តភក្ដិ​របស់​អ្នក​បាន​ឃើញ។

 

ប៉ុណ្ណឹង​គ្រប់​គ្រាន់​ឬ​នៅ? ​បើ​មាន​ក្បាច់​ពិសេស​ ខុស​ពី​ហ្នឹង ​​អាច​ចែក​រំលែក​ក្នុង​ប្រអប់​ Comment ​ខាង​ក្រោម​ណា!

 

អាន៖ យន្តហោះ​គ្មាន​ជញ្ជាំង​ដែល​ធ្លាប់​តែ​ជា​ក្តី​ស្រមៃ​​នឹង​ក្លាយ​ជា​ការពិត​

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​tomsguide​

អត្ថបទថ្មី