លម្អិត​​​កម្មវិធី​ប្រកួត​​នៅ​ប្រ៊ុយណេ ​ដែល U14 ​កម្ពុជា​ទៅ​លេង ប្រកួត​តែ​ក្នុង​ពូល

  • 2016-07-26 18:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​​ AFC U14 Regional Festival of Football 2016 នៅ​ប្រ៊ុយណេ​បាន​ចាប់​ផ្ដើម​ប្រកួត​ហើយ​នៅ​ព្រឹក​នេះ ដោយ U14 ​​កម្ពុជា​បើក​ឆាក​មុន​គេ​ឈ្នះ​ក្រុម U14 ​ហ្វីលីពីន ​៣-១ និង​ក្រុម​ថៃ​ឈ្នះ​ក្រុម​វៀតណាម ២-១ ។

 

 

ចំពោះ​​កម្មវិធី​យុវជន​​នេះ មាន​១០​ប្រទេស​ចូល​រួម ហើយ​បែងចែក​ជា​២​ពូល ​ដោយ​ពូល A ​មាន​ក្រុម​ប្រ៊ុយណេ មីយ៉ាន់ម៉ា វៀតណាម ថៃ ​និង​សិង្ហបុរី ​ខណៈ​ដែល​ពូល A ​មាន​កម្ពុជា ​ទីម័រ​ខាង​កើត ម៉ាឡេស៊ី ហ្វីលីពីន ​និង​ឡាវ។ ការ​ប្រកួត​​កម្មវិធី​​នេះ​មាន​រយៈ​ពេល​៤​ថ្ងៃ សរុប​មាន​២០​ប្រកួត ​ហើយ​មិនមែន​ឆ្លង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​អ្វី​នោះ​ទេ។

 

ជា​រួម​ទៅ​ការ​ប្រកួត​ធ្វើ​ឡើង​តែ​ក្នុង​ពូល​ប៉ុណ្ណោះ ១​ប្រកួត​មាន​៦០​នាទី​ ​លទ្ធផល​ឈ្នះ​ចាញ់​មិន​ជា​អ្វី​នោះ​ទេ ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មី មិត្ត​ថ្មី ​និង​ទទួល​បាន​មេដាយ វិញ្ញាបនបត្រ​​គ្រប់​ក្រុម​ទាំងអស់​​។

 

ខាង​ក្រោម​នេះ​ជា​កាល​វិភាគ​នៃ​ការ​ប្រកួត​៖

 

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី