U-14 ​កម្ពុជា លត់​​ U-14 ​ទីម័រ​​ខាង​កើត ១១-០ ​ ​នៅ​ប្រ៊ុយណេ

  • 2016-07-27 17:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ U14 ​កម្ពុជា​បាន​យក​ឈ្នះ​​ក្រុម​បាល់ទាត់​​ U14 ​ទីម័រ​ខាង​កើត ដោយ​លទ្ធផល​ចាស់​ដៃ១១-០ ​ ​​​​កាលពី​ព្រឹក​មិញ​នេះ​ សម្រាប់​ការ​ប្រកួត​​កម្មវិធី​ ​​AFC U14 Regional Festival of Football 2016 នៅ​ប្រទេស​​ប្រ៊ុយណេ។

 

 

តាម​ការ​ឲ្យ​ដឹង​ពី Page ផ្លូវ​ការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បង្ហាញ​​ថា ក្រុម​យុវជន​ថ្នាល​កម្ពុជា​អាយុ​១៤​ឆ្នាំ​ទទួល​បាន​ជ័យជម្នះ​​លើ​ក្រុម​យុវជន​ថ្នាល​ទីម័រខាង​កើត​អាយុ​ក្រោម​១៤​ឆ្នាំ​ដោយ​លទ្ធផល​មិន​អាច​ត​ដៃ​រួច​គឺ​ ១១-០ សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​តង់​ត្រឹម​តែ​៦០​នាទី។ គ្រាប់​បាល់ទាំង​១១​របស់​យុវជន​កម្ពុជា​រក​បាន​កីឡាករ​លេខ​២៥ គី រីណា ៥​គ្រាប់​ម្នាក់​ឯង​(នាទី ២៣ ២៩ ៣៩ ៥៥ និង​៦១) កីឡាករ​លេខ​១០ ប៊ុនធឿន ប៊ុនណារ៉ុង​រ​ក​បាន​២​គ្រាប់​ (នាទី​២១ និង​៤៦) កីឡាករ​លេខ​១២ រី លាភផេង​រក​បាន​២​គ្រាប់​​(នាទី​៥ និង​៣១) កីឡាករ​លេខ​១៤ ផៃ ម៉េងឆ័យ​រក​បាន​១​គ្រាប់​នៅ​នាទី​២៥ និង​កីឡាករ​លេខ​១៥​ ជា សុខម៉េង រក​បាន​១​គ្រាប់​នៅ​នាទី​ទី៩។

 

 

នេះ​ជា​ជ័យជម្នះ​លើក​ទី​ពីរ​សម្រាប់​ក្រុម​យុវជន​កម្ពុជា បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​យុវជន​ហ្វីលីពីន​ដោយ​លទ្ធផល​ ៣-១ កាល​ពី​ព្រឹក​ម្សិល​មិញ។ ប្រកួត​បន្ទាប់​របស់​ U14 ​កម្ពុជា​ក្នុង​កម្មវិធី​ ​​AFC U14 Regional Festival of Football 2016 នឹង​ប៉ះ​ U14 ​ប្រទេស​ម៉ាឡេស៊ី ​​វេលា​ម៉ោង ៧:៣០​នាទី​នា​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៦។ នេះ​ជា​កម្មវិធី​សម្រាប់​យុវជន​ចូល​រួម​ប្រកូត​បង្ហាញ​សមត្ថភាព និង​បទ​ពិសោធន៍ ក៏​ដូច​ជា​ទទួល​បាន​សញ្ញាបត្រ​តែ​ប៉ុណ្ណោះ​ ពោល​គឺ​មិន​មែន​ជា​ការ​ដណ្តើម​ពាន​រង្វាន់​ឡើយ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​ រូប​ថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា​

អត្ថបទថ្មី