Drogba ​ស៊ុត​​​ចូល​ Arsenal យ៉ាង​អស្ចារ្យ​ ប៉ុន្តែ​នៅ​តែ​ចាញ់

  • 2016-07-29 16:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ​លើ​ក្រុម​ MLS All-Stars ​នៅ​ចុង​ម៉ោង​ ២-១ ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​​កីឡដ្ឋាន​ Avaya ​រដ្ឋ​ California ​​សហរដ្ឋ​អាមេរិក​ អម្បាញ់មិញ​នេះ។

 

Didier Drogba (អាវ​ខៀវ) ស៊ុត​ចូល​ Arsenal

 

Arsenal ​បាន​នាំ​មុខ​មុន​តាំង​ពី​នាទី​ទី​១១ ដោយ​​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ខ្សែ​ប្រយុទ្ធ Joel Campbell ​ប៉ុន្តែ​ត្រូវ​វីរបុរស​​ក្រុម​ Chelsea ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Didier Drogba ​ស៊ុត​បំប៉ោង​សំណាញ់​ទី​តាម​ស្មើ​វិញ​នៅ​​ចុង​តង់​ទី​១ នាទី​៤៥។ ​យ៉ាងណា​ នៅ​នាទី​៨៧ ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​ Chuba Akpom ​បាន​រក​គ្រាប់​ទី​​២ និង​ជា​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​​ក្រុម​កាំភ្លើង​ធំ​បាន​សម្រេច។

 

 

MLS All-Stars ជា​ជម្រើស​កីឡាករ​ល្អៗ​មក​ពី​លីគ​កំពូល​អាមេរិក​ទាំង​អស់ ដែល​រួម​មាន​ទាំង​តារា​ឆ្នើមៗ​ជើង​ចាស់​ដូច​ជា Andrea Pirlo, David Villa, Ricardo Kaka, Drogba...ជា​ដើម៕

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC