អ្នកវ័យកណ្ដាលចាប់ផ្ដើមបុកពោះរឿងភាសាអង់គ្លេស
- 2016-08-02 15:52:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវ័យកណ្ដាលចាប់ផ្ដើមបុកពោះរឿងភាសាអង់គ្លេស
ចន្លោះមិនឃើញ
អ្នកវ័យកណ្ដាលភាគច្រើនបានប្រាប់ថា មានពេលខ្លះមានអារម្មណ៍ថាដូចខ្មាសយុវវ័យរឿងភាសាអង់គ្លេសព្រោះក្មេងៗឥលូវភាគច្រើនចេះអង់គ្លេសនិយាយឡើងរឹល ខុសពីពួកគាត់មួយចំនួនមិនទាន់អាចប្រើភាសានេះបានល្អនៅឡើយ។
"ក្មេងៗឥលូវ អង់គ្លេសសាហាវណាស់ យើងនេះចាស់ចង់ខ្មាសគេម្ដងៗ"។ លោកបញ្ជាក់ថា លោកបានចំណាយពេលបន្ថែមនៅពេលយប់រៀនយកបរិញ្ញានៅសាលាឯកជនដើម្បីឲ្យភាសាអង់គ្លេសអាចប្រើបានងាយស្រួលក្នុងអាជីពការងារ។
កាលពីមុន គេគិតថាមានតែអ្នកធ្វើការទេ ទើបចាំបាច់ត្រូវការភាសាអង់គ្លេស។ តែបច្ចុប្បន្ន មិនដូច្នេះទេ ភាសាសាកលនេះ មានមុខងារសំខាន់ទាំងអ្នករកស៊ី សូម្បីអ្នករត់ម៉ូតូកង់បី ក៏ត្រូវការភាសាអង់គ្លេសមិនអាចខ្វះបានដែរ។ ជាក់ស្ដែង លោក សុង អ្នកប្រកបរបររត់ម៉ូតូកង់បី និយាយថា លោកក៏បានចំណាយពេលទំនេរពីការរកស៊ីនេះ ដើម្បីរៀនអង់គ្លេសដែរ ព្រោះពេលភ្ញៀវបរទេសត្រូវការ គឺងាយស្រួលទំនាក់ទំនងគ្នា។
បុរសអាយុ៣១ ឆ្នាំ បន្តថា ៖ "អង់គ្លេសខ្ញុំគ្រាន់តែនិយាយស្ដាប់គ្នាបានខ្លះពេលម៉ូយបរទេសត្រូវការជិះទៅណាប៉ុណ្ណោះ តែបើថាឲ្យចេះខ្លាំងគឺអត់ឡើយ"។
សម្រាប់ កង ពុជជាតា បច្ចុប្បន្នអាយុ១៥ឆ្នាំ បានប្រាប់ថា អ្នកម្ដាយរបស់ជាតាបញ្ជូនឲ្យរៀនភាសាអង់គ្លេសតាំងពីអាយុ៣ឆ្នាំនិងបានហក់ចូលរៀនសាលាឯកជនតាំងពីថ្នាក់ទី៦។
យុវជនដែលទើបទទួលបានវិញ្ញាបនបត្រកម្រិតភាសាអង់គ្លេស TOFEL នៅសាលាវេសឡាញ តបថា ការរៀនអង់គ្លេសតាំងពីក្មេងបែបនេះមិនត្រឹមតែឆាប់ចាប់បាននោះទេ និងថែមទាំងចំណេញពេលវេលាទៀតផង។ "នៅពេលធំឡើងយើងនឹងប្រាកដថា យើងអាចនិយាយនិងស្ដាប់ភាសាដ៏ពេញនិយមនេះបាន ហើយឱកាសការងារប្រាក់ខែខ្ពស់ក៏ងាយទទួលបានដូចគ្នា"។
ចំពោះលោក ប៉ិច ប៉ូឡែន នាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ ប្រាប់ថា ភាសាអង់គ្លេសនាពេលបច្ចុប្បន្ន អាចថាលែងជាភាសាបរទេសទៀតហើយ។ គេចាត់ទុកថាជាភាសាទី២ ព្រោះវាមានសារសំខាន់ខ្លាំងក្នុងអាជីពការងារ រៀនសូត្រ និងមុខជំនួញ។
លោក ប៉ិច ប៉ូឡែន នាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ
លោកថា វាអាចជារឿងលំបាកនិងពិបាកខ្លាំងសម្រាប់អ្នកមិនចេះអង់គ្លេសនាពេលបច្ចុប្បន្ន ព្រោះភាសានេះបានប្រើយ៉ាងទូលាយទៅហើយ។ លោកមើលឃើញថា ក្មេងៗនាពេលសព្វថ្ងៃ ភាគច្រើនប្រើប្រាស់ភាសានេះបានយ៉ាងល្អ។ ប្រសិនបើអ្នកមិនចេះអង់គ្លេស នោះនឹងបាត់ឱកាសជាច្រើន៕
សូមអាន៖ ជំនាញមួយណា មានឱកាសការងារខ្ពស់ជាងគេ? អត្ថបទ៖ លឹម សុនា