៨យ៉ាង ជួយអ្នកស្វែងរកអតិថិជនបានកាន់តែច្រើន
- 2016-08-03 13:15:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨យ៉ាង ជួយអ្នកស្វែងរកអតិថិជនបានកាន់តែច្រើន
ចន្លោះមិនឃើញ
ក្រុមហ៊ុនមួយ ឬស្ថាប័នស្វែងរកប្រាក់ចំណេញមួយដំណើរការទៅបាន គឺអាស្រ័យទាំងស្រុងទៅលើអតិថិជនតិច ឬច្រើន។ បើមានអតិថិជនកាន់តែច្រើន ប្រាកដណាស់ក្រុមហ៊ុននោះ នឹងទទួលបានប្រាក់ចំណេញច្រើន និងរឹតតែរីកចម្រើន។
ប៉ុន្តែមុននឹងមានអតិថិជនច្រើន ក្រុមហ៊ុនខ្លួនឯងធ្វើយ៉ាងណាត្រូវផ្ដល់សេវាកម្មដ៏ល្អ និងជឿទុកចិត្តដល់ពួកគេ។ ចំណុចទាំង ៨យ៉ាងខាងក្រោមនេះ ជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់សហគ្រិនជោគជ័យម្នាក់ ក្នុងទាក់ទាញអតិថិជនបានយ៉ាងច្រើនឥតដាច់៖
១. រៀនស្គាល់ពីអតិថិជនបច្ចុប្បន្នរបស់អ្នក ថាតើភាគច្រើនពួកគេជានរណា ភេទអ្វី កម្រិតវប្បធម៌បែបណា ប្រកបការងារបែបណា និងមានចំណង់ចំណូលចិត្តបែបណាជាដើម។ ទទួលបានព័ត៌មានទាំងនេះហើយ អ្នកនឹងអាចស្គាល់ថាអតិថិជនពិតរបស់អ្នកជាក្រុមមួយណា។
២. ត្រូវស្គាល់អ្វីជាតម្រូវការ និងអ្វីពួកគេចង់បាន។ គួរចំណាយពេលទៅមើលពួកគេផ្ទាល់ និងសួរពីរបីសំណួរទាក់ទងនឹងសេវាកម្មក្រុមហ៊ុនរបស់អ្នក ដើម្បីមានភាពស្និទ្ធស្នាល រួចចាំស្ដាប់ចម្លើយ និងសិក្សាបន្ថែម។
៣. ស្វែងយល់ ថាតើដំណោះស្រាយរបស់អ្នក ពួកគាត់អាចទទួលយកបានដែរ ឬទេ? ពួកគាត់គិតបែបណា ចំពោះការប្រកួតប្រជែងរបស់ក្រុមហ៊ុនអ្នក។
៤. ស្គាល់និន្នាការពួកគេចូលចិត្តមើល ស្ដាប់ និងតាមដានអំពីអ្វី។
៥. ស្នើអតិថិជនរបស់អ្នកជួយណែនាំបន្តទៅកាន់មិត្តភ័ក្ដិពួកគេ អំពីសេវាកម្មដ៏ល្អរបស់ក្រុមហ៊ុន ទោះតាមបណ្ដាញអ៊ីនធឺណិត ឬជួបមុខផ្ទាល់ក្ដី។
៦. អញ្ជើញអតិថិជនចាស់ ឲ្យសាកល្បងសេវាកម្ម ឬផលិតផលថ្មីរបស់អ្នក។
៧. ផ្ដល់ជូនការណែនាំពិសេស ឬកាដូបន្តិចបន្តួចដល់ពួកគេដែលបានទុកចិត្តលើក្រុមហ៊ុន។
៨. ការផ្សព្វផ្សាយ អ្នកត្រូវហ៊ានចំណាយលើការផ្សព្វផ្សាយ មិនថាតាមទូរទស្សន៍ វិទ្យុ គេហទំព័រ កាសែត ទស្សនាវដ្ដី ឬបណ្ដាញសង្គមឡើយ ធ្វើយ៉ាងណាឲ្យមនុស្សទាំងអស់បានស្គាល់ពីស្ថាប័នរបស់អ្នក៕
ចុចអាន៖ សួរខ្លួនឯង១០សំនួរ មុនពេលបោះបង់ការងារ ចាប់ផ្ដើមជំនួញផ្ទាល់ខ្លួន
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Forbes