បូនីតា ដាដេណា ឈប់ថតកុនរហូត ដើម្បីផ្គាប់ចិត្តប្ដី
- 2016-08-03 16:05:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បូនីតា ដាដេណា ឈប់ថតកុនរហូត ដើម្បីផ្គាប់ចិត្តប្ដី
ចន្លោះមិនឃើញ
តារាសម្ដែងជើង អ្នកស្រី បូនីតា ដាដេណា ដែលកំពុងតែបោះទុនថតខ្សែភាពយន្តខ្នាតធំមួយបានថ្លែងថា ខ្លួននឹងឈប់ធ្វើជាតារាសម្ដែងជារៀងរហូត បន្ទាប់ពីថតរឿងមួយនេះរួចរាល់ មូលហេតុក៏ព្រោះតែ ស្វាមី មិនពេញចិត្ត។
“ការពិតរឿងហ្នឹងគាត់ថា មិនឲ្យថតទេ តែបងអង្វរ និពន្ធរួចយូរឆ្នាំហើយ បងថតតែ១រឿងនេះឈប់ហើយ ទុកពេលមើលកូនចៅ ព្រោះយើងខ្លួនកាន់តែចាស់ហើយ" អ្នកស្រី បូនីតា ដាដេណា ថ្លែងកាលថ្មីៗនេះ គ្រាដែលអ្នកស្រី ធ្វើពិធីក្រុងពាលី រឿង"“ម្ចាស់ទាយាទ” ។
តារាសម្ដែងជើងចាស់រូបនេះបន្តថា ស្វាមីរបស់ខ្លួន ហាមមិនឲ្យយកខ្លួនប្រលូកជាមួយនឹងការងារសិល្បៈបន្តទៀតឡើយ ព្រោះកន្លងមក មិនមានអីចំណេញជាដុំកំភួនអីទេ ប៉ុន្តែខ្លួនចេះតែជម្នះ ត្បិតអីអាជីពមួយនេះ ជាការស្រលាញ់ពីកំណើត។
រឿង "ម្ចាស់ទាយាទ” បាន និងកំពុងដំណើរការថត បន្ទាប់ពីបានធ្វើពិធីក្រុងពាលីកាលពីខែមុន។ អ្នកនិពន្ធ អះអាងថា រឿងនេះ នឹងក្លាយជារឿងចុងក្រោយនៃជីវិតសិល្បៈរបស់អ្នកនាង តាមការចង់បានរបស់ស្វាមី។
តាមការលើកឡើង ចាប់តាំងពីបោះជំហានចូលសិល្បៈមក អ្នកស្រី បូនីតា ដាដេណា បានថតខ្សែភាពយន្តប្រហែលជាង២០រឿងមកហើយ។ ជាមួយនឹងស្នាដៃចុងក្រោយនេះ ប្រភពដដែលបាន ប្ដេជ្ញាថា និងខិតខំធ្វើឲ្យបានល្អ ដើម្បីទុកជាអនុស្សាវរីយនៃជីវិតសិល្បៈរបស់ខ្លួន៕
អត្ថបទ៖ ខុត សីហា